Server មានច្រើនប្រភេទ អាស្រ័យលើមុខងារដែលវាផ្តល់ ខាងក្រោមនេះជាប្រភេទ Server ដែលគេប្រើញឹកញាប់៖
- File Server – សម្រាប់រក្សាទុក និងចែករំលែកឯកសារ។
- Web Server – សម្រាប់បង្ហាញគេហទំព័រ (Website)។
- Database Server – សម្រាប់រក្សាទុក និងគ្រប់គ្រង Database។
- Mail Server – សម្រាប់ផ្ញើ និងទទួលអ៊ីមែល។
- FTP Server – សម្រាប់ផ្ទេរឯកសារតាមបណ្តាញ។
- Print Server – សម្រាប់គ្រប់គ្រង Printer និងការបោះពុម្ព។
- Application Server – សម្រាប់ដំណើរការកម្មវិធី (Applications)។
- DNS Server – បម្លែង Domain Name ទៅជា IP Address។
- DHCP Server – ចែក IP Address ដោយស្វ័យប្រវត្តិទៅឧបករណ៍ក្នុងបណ្តាញ។
- Proxy Server – សម្រាប់បង្កើនសុវត្ថិភាព គ្រប់គ្រង និង Cache ការចូលប្រើអ៊ីនធឺណិត។
- Virtualization Server – សម្រាប់បង្កើត និងគ្រប់គ្រង Virtual Machines (VMs)។
- Backup Server – សម្រាប់ Backup និង Restore ទិន្នន័យ។
- Media Server – សម្រាប់ផ្សាយវីដេអូ សំឡេង និងមេឌៀផ្សេងៗ។
- Authentication Server – សម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ (Login)។
- Cloud Server – Server ដែលដំណើរការនៅលើ Cloud Platform។