2017-07-15 13:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រទេសខ្មែរតាំងពីដើមរៀងមក តែងតែប្រកាន់យករបបមួយគឺរបបមាតាធិបតេយ្យ។ ដូចនេះ គេតែងតែចាប់អារម្មណ៏ណាស់ទៅលើនារី តាំងពីការនិយាយស្តី របៀបរបបដើរហើរ ស្លៀកពាក់ម្ហូបចំណី ការតុបតែងគេហដ្ឋាន រហូតដល់ការតុបតែងរាងកាយទៀងផង។
សំរាប់ស្ត្រីខ្មែរ តាំងពីតូចរហូតដល់ចាស់ មានប្រពៃណីមួយគឺការចោះត្រចៀក។ គេឆ្ងល់ថា ហេតុអ្វីបានជានាំអោយមានការចោះត្រចៀកបែបនេះ។ បុព្វហេតុគឺដោយមានដំណាលថាៈ
កាលពីព្រេងនាយ មានកុដុម្ពីក៏ម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម មានខ្ញុំកំដរប្រុសស្រីជាច្រើននាក់ មានមាសពេជ្រ កែវកង ពិទូរ្យសូកាន្ត សព្វបែបយ៉ាង។ គាត់មានចិត្តក្បត់នឹងភរិយារបស់ខ្លួន ហើយទៅមានសាហាយស្មន់ជាមួយស្រីម្នាក់ (អ្នកបំរើស្រី)។ ក្រោយមកភរិយាគាត់ក៏បានដឹងរឿងនោះ ហើយមានបំណងធ្វើបាបអ្នកបំរើនោះ។ ថ្ងៃមួយពេលដែលប្តីគាត់ចេញទៅស្រុកឆ្ងាយពេញមួយថ្ងៃ ប្រពន្ធបានឱកាសក៏នាំអ្នកបំរើស្រីៗឯទៀតអោយចាប់នាងស្រីជាសាហាយរបស់ប្តីទៅអោយធ្វើដោយអោយវាយដំច្រំធាក់ និងជេប្រទេចច្រាស់ឆ្អេះ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាង ហើយទុកចោលលើផ្ទះនោះ។ ពេលល្ងាចកុដុម្ពីក៏វិលមកវិញ ឃើញដូច្នោះក៏សួរទៅសាហាយថា ហេតុយ៉ាងណាបានជាគេធ្វើបែបនេះ? នាងនោះក៏បានរ៉ាយរ៉ាប់តាមដំណើររឿងពិតប្រាប់ប្តី ប្តីក៏ដកដែកគោលចេញ ហើយព្យាបាលរបួសអោយប្រពន្ធហើយអោយទៅនៅផ្ទះនៅឆ្ងាយពីគ្នា។ តាំងពីពេលនោះមកនាងជាសាហាយមានសេចក្តីខ្មាស់អៀនគេណាស់ ព្រោះត្រចៀករបស់ខ្លួនមានប្រហោងចេះតែនិយាយនឹងប្តីអោយរកមធ្យោបាយធ្វើយ៉ាងណាអោយបាត់ស្នាម ដើម្បីកុំអោយគេឯងមើលឃើញ។ ក្រោយពេលដេកគិតដើម្បីរកមធ្យោបាយមក គាត់បានបញ្ជាអោយជាងទងធ្វើអលង្ការដាំត្បូងពេជ្រ រំលេចដោយក្បូរក្បាចរចនាផ្សេងៗយ៉ាងល្អវិចិត្រគួរអោយពេចពិលរមិលមើល។ ក្រោយពីពាក់គ្រឿងអលង្ការនោះលំអរត្រចៀកបែបនេះមកគេឃើញថា នាងមានសំរស់ប្លែក នាំអោយនាងមានចិត្តសប្បាយរីករាយក្រៃលែង។ ភរិយាដើម បានដឹងរឿងក៏រកមធ្យោបាយចោះត្រចៀកខ្លួនហើយអោយជាងទងធ្វើដូចប្រពន្ធចុងដែរ។
ពេលនោះហើយជាបុព្វហេតុដែលនាំអោយនារីៗចេះចោះត្រចៀក តែបច្ចុប្បន្ននេះ គេពុំបាច់ចោះត្រចៀកទេ ព្រោះឧបករណ៏ និងបច្ចេកទេសសព្វថ្ងៃជឿនលឿននិងទំនើប គេពាក់គ្រឿងអលង្ការលំអរត្រចៀកពុំបាច់ចោះត្រចៀកឡើយ គឺពាក់ទៅជាប់ដូចជាការចោះដែរ។