2017-07-15 13:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទំនៀមទំលាប់ខ្មែរ មុនពេលរៀបអាពាហ៏ពិពាហ៏ គ្រូសារកូនប្រុសនិងគ្រូសារកូនស្រី ត្រូវបំពេញការងារជាច្រើននៅពេលដែលឪពុកម្តាយខាងកូនស្រី និងកូនប្រុសពេញចិត្ត៖
១- ការចូលចែចូវ
ឪពុកម្តាយខាងកូនប្រុស រកស្រីដែលមានឥទ្ធិពលនៅក្នុងភូមិមិនអភព្វ័គូ មានចរិយាសម្បត្តិល្អ អ្នកភូមិគោរពរាប់អាន មានទ្រព្យសម្បត្តិ នៅផ្ទះខាងឪពុកម្តាយខាងស្រីនិយាយប្រាប់គ្រួសារកូនស្រីថាអ្នកនេះនៅឯនោះចង់ភ្ជាប់សាច់ឈាមជាមួយគ្រួសារលោក តើលោកថាយ៉ាងម៉េចដែរ? (ទៅច្រើនដង) រហូតដល់មានលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។ បើវិជ្ជមានអ្នកចែចូវត្រូវជំរាបសួរ រកថ្ងៃ ខែ ឆ្នាំ កូនស្រី ដើម្បីអោយឪពុកម្តាយខាងកូនប្រុសយកទៅរកហោរាគន់គូពិធី ផ្សំពង្ស និងផ្សំធាតុ បើល្អហើយត្រូវអោយគេរៀបចំពិធី ចូលស្តីដណ្តឹងទៅទៀត។
២- ពិធីស្តីដណ្តឹង
ពីបុរាណកាលពិធីដណ្តឹងមានបីលើក៖
ក- មេបាគ្រាប់តែអនុញ្ញាតិអោយផ្លូវដើរជណ្តើរឡើង
ខ- មេបាអនុញ្ញាតិអោយមានទំនាក់ទំនងពឹកពាក់សំណាក់អាស្រ័យ
គ- មេបាអនុញ្ញាតិអោយកូនប្រុសទៅជាមួយដើម្បីអោយកូនប្រុសពិនិត្យមើលរូបសម្បត្តិ និងចរិយាសម្បត្តិកូនស្រី។ បើមេបាយល់ព្រម ទើបអនុញ្ញាតិអោយកូនប្រុសមកបំរើគ្រូសារកូនស្រី។
៣- ពិធីស៊ីស្លា
ពិធីស៊ីស្លាត្រូវធ្វើពីរដង
ក- ស៊ីស្លាតូច មានរណ្តាប់ប្រហែលមួយភាគបីនៃពិធីរៀបអាពាហ៍ពិពាហ៍
ខ- ស៊ីស្លាធំ មានរណ្តាប់ប្រហែលមួយភាគពីរនៃពិធីរៀបអាពាហ៍ពិពាហ៍
សំគាល់ លំនាំពិធីត្រូវមានឆ្មាយមហាមេបា ដូចក្នុងពិធីដណ្តឹងដែរ។
ពេលស្តីដណ្តឹង គេកំណត់ភស្តុភារបណ្ណាការ ថ្ងៃ ខែ ឆ្នាំរៀបអាពាហ៍ពិពាហ៍ បើយល់ស្របគ្នាហើយ ត្រូវប្រុងប្រៀប៖
ខាងប្រុសៈ
ខាងស្រីៈ