Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 21:54

ប្រភេទនៃការិយាល័យធិបតេយ្យមាន៨ប្រភេទដូចជា៖

  • រាល់ការប្រតិបត្តិច្បាប់ និងនិតិវិធីគួរតែមានសរសេរជាលាយលាក់អក្សរច្បាស់លាស់។
  • ត្រូវបែងចែកការងារឲ្យត្រូវតាមជំនាញរបស់គេកុំឲ្យដណ្តើមដំណែងគ្នា។
  • រាល់កម្មភាពទាំងឡាយត្រូវបានពិនិត្យនិងគ្រប់គ្រងទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រមនៃអំណាច មានខ្ពស់ មានទាប ហើយត្រូវផ្តល់អំណាចឲ្យគ្នាបន្តបន្ទាប់។ យើងជាចៅហ្វាយគេចាំតែយករបាយការណ៏សរុបពីគេ ដើម្បីធ្វើការប្រៀបធៀប និងកែតំរូវ។
  • រាល់ការប្រាស័យទាក់ទងគ្នា គួរតែតាមបញ្ជាទៅតាមដំណាក់កាលនៃការរៀបចំអាចពីក្រោមឡើងលើ ឬពីលើចុះក្រោមកុំឲ្យរំលងនូវចំណុចណាមួយឲ្យសោះ។
  • មុខតំណែងទាំងឡាយគួរតែផ្តល់ឲ្យលើកទឹកចិត្តនូវអ្វីដែលគេ បានសំរេច ជាពិសេសអ្នកដែលមានគុណសម្បត្តិល្អបំផុត។
  • មុខតំណែងអ្នកគ្រប់គ្រងការិយាល័យគួរតែបង្កើតឲ្យមានកម្រិតនៃប្រាក់ការងារតាមឋានានុក្រមការងារ។
  • រាល់មុខតំណែងទាំងអស់មិនអាចជាកម្មសិទ្ធខ្លួនឯងនេះទេ ឬជាលក្ខណៈឯកជនដាច់មុខនោះទេ គឺជាអំណាចបុគ្គលកើតចេញពីការិយាយ័លជាអ្នកតែងតាំងមិនមែនបុគ្គលណាមួយតែងតាំងដោយខ្លួនឯងនោះទេ។
  • រាល់ការសម្រេចចិត្តគួរតែបង្កើតដោយមិនមែនជាលក្ខណៈបុគ្គល ឬតាមចិត្តរបស់អ្នកណាម្នាក់ទេ ទៅតាមការប្រកាន់ពូជសាសន៏នោះទេ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login