ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច រដ្ឋាភិបាលបានរៀបចំនិងអនុវត្តគោលនយោបាយស្ដីពីជនជាតិភាគតិចដូចតទៅ
- លុបបំបាត់ភាពរើសអើង និងបង្កើនការចូលរួមពីសំណាក់ជនជាតិភាគតិច ក្នុងការធ្វើផែនការអភិវឌ្ឍមូលដ្ឋាននិងថ្នាក់ជាតិ។
- ជំរុញឱ្យមានការចូរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
- កំណត់គោលនយោបាយអភិវឌ្ឍន៍ស្របតាមវប្បធម៌ ប្រពៃណី ជំនឿ និងភាសារបស់ជនជាតិភាគតិច។
- លើកទឹកចិត្តឱ្យមានអ្នកបកប្រែភាសាជនជាតិភាគតិច នៅពេលមានការជម្រះក្ដីក្នុងតុលា
ការ។
- ជំរុញការអប់រំដល់ជនជាតិភាគតិច ថែរក្សាសុខភាពនិងអនាម័យ ចូលរួមថែរក្សាការពាររចនាសម្ព័ន្ធ ដែលមានក្នុងសហគមន៍ជនជាតិភាគតិច បង្កើនការយលដឹងអំពីច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
- ទទួលស្គាល់ការប្រើប្រាស់ដីជាលកខណៈសមូហភាព លើកទឹកចិត្តអាជ្ញាធរប្រពៃណីនៅនឹងកន្លែងដើម្បីដោះស្រាយបញ្ហា ឬទំនាស់នានានៅក្នុងសហគមន៍របស់បងប្អូនជនជាតិភាគតិច។
- ជំរុញឱ្យមានសេវាទេសចរក្នុងសហគមន៍ជនជាតិភាគតិច។
- ខិតខំរកជំនួយពីគ្រប់ដៃគូដើម្បីអភិវឌ្ឍន៍ជនជាតិភាគតិច ជពិសេសស្រ្តី និងកុមារដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ។
- បង្កើតសេវាកម្មសុខាភិបាលចំពោះជនជាតិភាគតិច ដែលនៅតំបន់ឆ្ងាយដាច់ស្រយ៉ាលពិនិត្យការប្រើប្រាស់ថ្នាំសង្កូវបែបបុរាណរបស់ពួកគេ។
- ជំរុញការអប់រំ និងថែរក្សាសុខភាព អនាម័យ និងផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការផ្លាស់ប្ដូរជាបណ្ដើរៗលើផ្នែកកសិកម្មឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។