នៅកម្ពុជាមានេជនជាតិភាគតិចដូចជា ជនជាតិចិន វៀតណាម ចាម និងជនជាតិភាគតិចអំបូរមនខ្មែរ ។ល។
- ជនជាតិចិនៈ ភាគច្រើនជាម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ពាណិជ្ជករ...។
- ជនជាតិវៀតណាមៈ ពួកគេធ្វើការស្ទើរតែគ្រប់ផ្នែកក្នុងសង្គម ដូចជាជាងសំណង់ ធ្វើម៉ាស៊ីនត្រជាក់ នេសាទត្រី។
- ជនជាតិចាមៈ មានមុខរបរជាអ្នកជួញដូរ នេសាទត្រី សត្តឃាត (គោ ក្របី) ឯស្ត្រីជាអ្នកតម្បាញ និងធ្វើឧបករណ៍នេសាទ ដូចជា ចាក់សំណាញ់ ធ្វើមង ឬអួនជាដើម។
- ជនជាតិភាគតិចអំបូរមនខ្មែរៈ ពួកគេប្រកបរបរកសិកម្ម បេះផ្លែឈើ បរបាញ់សត្វ រកអនុផលព្រៃឈើ។