Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ៖

ផលវិជ្ជមាន ៖

  • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ
  • បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៍ ប្រពៃណីខ្មែរ
  • បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ -១៩០៧ ។ដូចជាម្ពូព្រៃស្ទឹងត្រែង បាត់ដំបង សៀមរាប...។
  • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ...។
  • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម ។
  • កសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវថ្នល់ ស្ពាន រថភ្លើង...។

ផលវិជ្ជអមាន ៖

  • បារាំងបានធ្វើឲ្យសង្គមកាន់តែក្រឡើង ។ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ ។
  • បារាំងបានកេណ្ឌប្រជាជនរដ្ឋខ្មែរឲ្យបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និងទី២ (ស្លាប់ក្នុងសមរភូមិ) ។
  • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាត់ឲ្យស្តេចយួនបាវដោយ (១៩៤៧) និងខេត្តត្រាចឲ្យសៀម ។
  • ព្រមទាំងប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login