ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីគ្រប់គ្រងជនបរទេស ព្រះរាជាណាចក្រកម្ពុជាបានបង្កើតច្បាប់អន្តោប្រវេសន៍។ ច្បាប់អន្តោប្រវេសន៍កម្ពុជាមិនអនុញ្ញាតឱ្យមានការរើសអើង ទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា ឬដើមកំណើតណាមួយក៏ដោយ។ ច្បាប់នេះត្រូវបានអនុវត្តចំពោះជនបរទេសគ្រប់រូប លើលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះមកតាំងនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។