Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
MyDiary
2017-08-04 02:39

ខ្ញុំបានលួចស្រលាញ់នារីម្នាក់កាលពី៧ឆ្នាំមុន ដែលក្រោយមកយើងបានក្លាយជាសង្សានឹងគ្នាក្នុងរយៈពេល៤ឆ្នាំ។ អារម្មណ៌នេះកើតឡើងនៅពេលខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឯប្រទេសចិន ហើយនារីដែលខ្ញុំលួចស្រលាញ់គឺជាជនជាតិចិន។

ខ្ញុំបានជួបគាត់ដោយចៃដន្យនៅតារាងបាល់ទះ ដែលពេលនោះគឺជារដូវកាលប្រគួតបាល់ទះនៅក្នុងសាលាដែលខ្ញុំបានទៅសិក្សា ហើយនាងក៏បានចូលរួមការប្រកួតដែរ ដែលជាហេតុធ្វើអោយ នារីសាច់ស ទន់ភ្លន់ ស្រសស់ស្អាតម្នាក់នេះមកហាត់លេងបាល់។ ខ្ញុំមានបានជាប់ចិត្តនឹងនារីម្នាក់នេះ ហើយគាត់មិនបានដឹងខ្លួនសូម្បីតែបន្តិច ប៉ុន្តែក្រោយមកដោយសារតែខ្ញុំចេះលេងបាល់ ហើយគាត់ចង់ហាត់លេងបាល់ ខ្ញុំក៏ឧស្សាហ៍ណាត់នាងជាមួយនឹងមិត្តរួមថ្នាក់របស់នាងមកលេងជាញឹកញាប់ ពួកយើងក៏ចាប់ផ្តើមស្គាល់គ្នានិងមានភាពស្និទ្ធស្នាលជាងមុនបន្តិច។ ក្នុងចិត្តរបស់ខ្ញុំបានលួចស្រលាញ់នាងរួចទៅហើយ ប៉ុន្តែនាងមិនបានចាប់អារម្មណ៌លើខ្ញុំនោះទេ តែក៏មិនបានស្អប់ខ្ពើមនោះដែរ ដែលនេះហើយជាឧកាសដ៏ល្អសំរាប់ខ្ញុំក្នុងការបន្តការស្វែងយក់ពីនាង និងបង្ហាញពីអារម្មណ៌អោយនាងដឹងខ្លួន។ 

ខ្ញុំតែងតែណាត់នាងទៅមើលសៀវភៅជាមួយគ្នា ដើរលំហែរក្នុងសាលា ឬហាត់ប្រាណ និងជជែកគ្នាតាមប្រព័ន្ធសង្កមដែលជាភាសាចិន។ ទោះបីជាខ្ញុំទើបមកដល់ប្រទេសចិនបានប្រហែលជា ៣ខែក៏ដោយ ប៉ុន្តែកំរឹតភាសារបស់ខ្ញុំគឺអាចសន្ទនាបាន ដោយពុំសូវមានបញ្ហា ដែលនេះសុទ្ធតែកើតចេញពីការលួចស្រលាញ់នាង ព្រោះពេលនោះខ្ញុំគិតថា ត្រូវតែខំរៀនភាសាចិនអោយបានល្អទើប ពុំសូវមានបញ្ហាក្នុងការទំនាក់ទំនង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login