Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 សំណួរ

១. ​តើរបាំព្រះរាជទ្រព្យ គេបែងចែកតួសម្ដែងជាប៉ុន្មានក្រុម? ចូររៀបរាប់លក្ខណៈ សម្ដែងនៃក្រុមនីមួយៗ?

២. តើអ្វីទៅដែលហៅថានិមិត្តរូប? តើនិមិត្តរូបសំខាន់ៗ តាមរយៈកាយវិការ ការសម្ដែងនៃតួអង្គ ក្នុងរបាំព្រះទ្រព្យនេះ មានចំនុចពិសេសចំពោះលក្ខណៈជាតិយ៉ាងណាខ្លះ?

៣.បើនិយាយពីទម្រង់សិល្បៈខ្មែរ តើរបាំនេះស្ថិតនៅទម្រង់ទីប៉ុន្មាន?

៤.ដោយផ្សារភ្ចាប់ទៅនឹងខឹ្លមសារអត្ថបទខាងលើនេះ ចូរធ្វើការប្រៀបធ្រៀបរបាំព្រះរាជទ្រព្យ និងរបាំអប្សរ។

៥.ចូរអ្នកធ្វើការបកស្រាយ ពីអត្ថន័យនៃការប្រើប្រាស់ឧបករណ៍ភ្លេង​ខ្មែរ ក្នុងវប្បធម៌ដែលមាន​ ឧទាហរណ៍ គង់វង់ធំសំភោរ ស្គរធំ ស្គរជ្វា ស្រឡៃ​ ឈីង ក្រាប់។

៦.តាមរយៈកាយវិការសម្ដែង “ខ្ញុំ​” និមិត្តរូប “ក្លិន”​ ប្រដូចទៅ​ “ផ្កា” ក្នុងធម្មជាតិ។ តើនិមិត្ត​នេះបានផ្សារភ្ចាប់ទៅនិងសោភ័ណនៃមនុស្សនៅក្នុងសង្គមយ៉ាងណាខ្លះ?

   ចម្លើយ

១. របាំព្រះរាជទ្រព្យគេបែងចែកជា៤ក្រុម។ លក្ខណៈសម្ដែងនៃក្រុមនីមូយៗមានដូចតទៅ ក្រុមនាង តំណាងឲ្យស្រ្តីភេទ,ក្រុមនាយរោង តំណាងឲ្យបុរស,ក្រុមយក្ស តំណាងឲ្យពពួកយក្សងោះ ជាមនុស្សនដែលមានរូបមិនល្អ, ក្រុមស្វាដែលពីដើមតែងតែកុមារីជាអ្នករាំ តែក្រោយគេជ្រើសកុមារាជាអ្នករាំវិញ ព្រោះអាចរាំបានស្ថិតស្ថិរជា រៀងរហូត។

២. ដែលហៅថានិមិត្តរូប គឺជាសញ្ញា ឬរូបសម្រាប់សំគាល់គំនិត ទំនាក់នទំនងឬការបកស្រាយ ព័ត៌មានផ្សេងៗ។ និមិត្តរូបតាមរយៈការសម្ដែងនៃ តួអង្គក្នុងរបាំព្រះរាជទ្រព្យនេះ មានចំនុចពិសេសចំពោះលក្ខណៈជាតិដូចតទៅ កាយវិការនៃការសម្ដែងនេះ បានបង្ហាញឲ្យឃើញថា មានក្បាច់រាំ ប្លែកៗគ្នា ប្រព្រឹត្តទៅដោយម្រាមដៃ និងចង្អុលដៃ ហើយម្រាមដៃ និងចង្អុលដៃជីបជាប់គ្នា តំណាងឲ្យត្រួយផ្កាឬផ្កាក្រពុំ។ ពេលយកក្បាច់នេះមកដាក់នៅចុងដង្ហើមមានន័យថា  “ខ្ញុំ” ។ “ខ្ញុំ” នេះប្រៀបដូចផ្កា ។ ធម្មតា ភាគច្រើននៃផ្កាគឺល្អទាំងរូប​ ល្អទាំងក្លិន។ ដូច្នេះខ្លួនខ្ញុំដែលប្រដូចទៅជាផ្កា ព្រោះយល់ថាខ្លួនឯងល្អ ល្អទាំងរូប ល្អទាំងឈ្មោះ ល្អទាំងចិត្ត គឺលំអឲ្យគ្រួសារ និងសង្គម ។

៣. បើនិយាយពីទម្រង់សិល្បៈខ្មែរ របាំនេះស្ថិតក្នុងទម្រង់ទី៣។

៤.ផ្សារភ្ចាប់ទៅនឹងខឹ្លមសារអត្ថបទខាងលើនេះ ប្រៀបធ្រៀបរបាំព្រះរាជទ្រព្យ និងរបាំអប្សរ។របាំអប្សរគឺជាផ្នែកមួយនៃរបាំព្រះរាជទ្រព្យ ដែលជាក្បាច់បុរាណខ្មែរ ។ របាំព្រះរាជទ្រព្យ និងរបាំអប្សរគឺជា សិល្បៈប្រើនិមិត្តរូបនិយមដូចគ្នា ។របាំទាំងពីរនះ សុទ្ធបង្ហាញអំពីតម្លៃនៃសិល្បៈ របាំបុរាណខ្មែរ ដែលតំណាងឲ្យដួងព្រលឹងជាតិពិតៗ ព្រោះរបាំទាំងពីនេះបានបង្ហាញនិងរក្សាលក្ខណៈរបស់ជាតិ ដែលតំណាងព្រលឹងជាតិខ្មែរ ច្រើនតំណមកហើយ។

៥. អត្ថន័យនៃការប្រើប្រាស់ឧបករណ៍ភ្លេង​ខ្មែរ ក្នុងវប្បធម៌ដែលមាន​ ឧទាហរណ៍ “គង់វង់ធំសំភោរ ស្គរធំ ស្គរជ្វា ស្រឡៃ​ ឈីង ក្រាប់” គឺគេប្រើប្រាស់ដើម្បីបួងសួង លាបំណន់ ក្នុងពិធីសាសនាឬសម្រាប់តំកល់សព និងកាន់ទុក្ខ។

៦. តាមរយៈកាយវិការសម្ដែង “ខ្ញុំ​” និមិត្តរូប “ក្លិន”​ ប្រដូចទៅ​ “ផ្កា” ក្នុងធម្មជាតិ។ និមិត្ត​នេះបានផ្សារភ្ចាប់ទៅនិងសោភ័ណនៃមនុស្សនៅក្នុងសង្គម ដែលរូបកាយមនុស្សអាចបាត់បង់​ ប៉ុន្តែកេរ្តិ៍ឈ្មោះនៅគង់វង្សយូរអង្វែង ដែលមិនអាចសាបសូន្យ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login