Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដោយប្រទេសកម្ពុជាជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំដែលមានប្រភេទខុសៗគ្នាទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុមហើយឱ្យឈ្មោះខុសៗគ្នាទៅតាមលក្ខណៈពិសេសរបស់ក្រុមរបាំនីមួយៗគឺ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយ ។

១. របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ គឺជាទម្រង់ដែលបានកើតមានជា ច្រើនសតវត្សរមក ហើយនៅក្នុងប្រទេសកម្ពុជាដែលជាទម្រង់ប្រភពជាសិល្បៈសក្ការ(សិល្បៈទេវៈ) ចេញពីសាសនាព្រាហ្មណ៍ ហើយក៏ជាទម្រង់ដែលមានប្រណិតភាពខ្ពស់ជាងគេបំផុត បើប្រៀបធៀបទៅនឹងទម្រង់សិល្បៈទស្សនីយភាពដទៃ ទៀតក្នុងប្រទេសកម្ពុជា ។ តាំងពីការកកើតរបាំនេះមក ទម្រង់របាំនេះគឺ ជាទម្រង់របាំស្រី ព្រោះអ្នកសម្តែងទាំងអស់សុទ្ធតែស្រីៗ ទោះជាតួអង្គប្រុសក៏ដោយ ។ ឯរបៀបសម្តែងវិញក៏មានលក្ខណៈខុសគ្នាច្រើនពីទម្រង់ល្ខោនដទៃទៀតដែលមានជាង ២០ទម្រង់នៅប្រទេសកម្ពុជា ។ ពេលសម្តែងសិល្បការីនីនៃរបាំបុរាណទាំងអស់មិនមាន ច្រៀងខ្លួនឯងឡើងហើយក៏មិនបញ្ចេញកាយវិកាត្រាប់ទៅតាមពាក្យពោលដូចល្ខោនខោល ឬល្ខោនប្រុស ល្ខោនពាក់មុខឡើយ តែត្រូវបញ្ចេញនូវកាយវិការដែលមានវេយ្យាការណ៍ត្រឹមត្រូវ “ជាភាសាកាយវិការ”ដែលមានអត្ថន័យស្របទៅតាមទំនុកច្រៀងចម្រៀងជាពួកដែលមានតួនាទីច្រៀងជូនរបាំ ឬល្ខោននេះ ដែលភាគច្រើនមានសុទ្ធតែជាស្រីៗ ។ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ មានជាអាទិ៍ដូចជា របាំជូនពរ របាំទេព មនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខាឡា របាំសុវណ្ណមច្ឆា របាំព្រាហ្មណ៍ របាំទៀន ។ រីឯវង់តន្រ្តីជូនរបាំនេះក៏មានលក្ខណៈជាសិល្បៈ សក្ការៈដែរ ដែលមានឈ្មោះថា វង់ភ្លេងពិណពាទ្យ ។

២. របាំប្រពៃណីខ្មែរ គឺជារបាំទាំងឡាយដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូលដ៍ យូរលង់មកហើយរបស់ជនជាតិខ្មែរឬជនជាតិដទៃទៀតទាំងអស់ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាម តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់សមុទ្រ ។ របាំប្រពៃណីដែលក្រុមស្រាវជ្រាវ បានទៅសិក្សារៀនសូត្រ ហើយចម្លងមកពីប្រជាជនពីគ្រប់តំបន់ទាំងអស់ ។

៣. របាំប្រជាប្រិយខ្មែរ (រាំវង់ រាំក្បាច់) មិនខុសអ្វីពីលែងប្រជាប្រិយចោលឈូង លាក់កន្សែងចាប់កូនខ្លែង បោះអង្គុញ ស្តេចចង់ ឬល្បែងទៀតដែល ខ្មែរនិយមនាំគ្នាលេងកំសាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យចូលឆ្នាំ ។ របាំប្រជាប្រិយរាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំងប្រទេសទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់សមុទ្រ ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្តែងទៀតផង ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជានាម៉ឺនសព្វមុខមន្ត្រី រហូតដល់ប្រជារាស្រ្ត ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។ ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺពេលគេនាំគ្នារាំបន្តគ្នាជារង្វង់មូល ។ ហើយរបាំសម្រាប់រាំលេងកំសាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ ពីការបំពេញពលកម្មនានារួច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login