Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តាមប្រពៃណីនៃការស្លាប់ តើជនជាតិខ្មែរបាន​រៀបចំពិធីជាប៉ុន្មានដំណាក់ ? អ្វីខ្លះ ?

២. តើគេនិយមធ្វើអ្វីខ្លះ ?

          ក. មុនពេលស្លាប់ ?

          ខ. ពេលស្លាប់ ?

          គ. ក្រោយពេលស្លាប់ ?

៣. ចូរអ្នកបង្ហាញពីអត្ថន័យនៃពាក្យ “កោដ្ឋ” ក្នុងទំនៀមទំលាប់ខ្មែរ ។

៤.តើការប្រើទង់ព្រលឹងមានអត្ថន័យយ៉ាងណាខ្លះចំពោះ អ្នកស្លាប់ ? ចូរបង្ហាញ ។

៥.តើពិធីរំលាយសព មានចំណុចសំខាន់ៗអ្វីខ្លះគូរកត់សម្គាល់ ?

៦. ចូរអ្នករកលក្ខណៈជាតិ តាមរយៈប្រពៃណីនៅពេលស្លាប់ ។

៧. តើអត្ថបទនេះ បានផ្ដល់តម្លៃអប់រំយ៉ាងណាខ្លះចំពោះអ្នក ?

ចម្លើយ

១. តាមប្រពៃណីនៃករស្លាប់ ប្រជាជនខ្មែរបានរៀបចំពិធីជា បីដំណាក់កាល គឺ មុនពេលស្លាប់ ពេលស្លាប់ និងក្រោយពេលស្លាប់ ។

២. គេនិយមធ្វើពិធីមួយចំនួនដូចតទៅ៖

          ក. មុនពេលស្លាប់ គេនិមន្តព្រះសង្ឃ ៤អង្គ ឬ ១អង្គក៏បាន មកសូត្រធម៌ ឲ្យអ្នកជំងឺស្ដាប់ហើយរកអាចារ្យម្នាក់មកជួយមើលការខុសត្រូវ ។ គេត្រូវឲ្យអ្នកជិតស្លាប់ទន្ទេញធម៌ថា ពុទ្ធោ អរហ៎ ហើយតាំងស្មារតីឲ្យនឹងក្នុងអំពើល្អថដែលខ្លួនបានធ្វើ....។

          ខ. ពេលស្លាប់ អាចារ្យចូលទៅបិទភ្នែក នឹងមាត់ខ្មោច ។ យកទៀន កល្បមកអុជបិទនៅ ក្បាលគ្រែ ហើយយកទៀតគោល​ ៥ទៀតកអុជ តាំងពីពេលជិតស្លាប់នោះមកអុជបន្តទៅ​ចង្កៀងប្រេងកាតជំនួសវិញ ។ បន្ទាប់កយកគេរៀបទៀនត្បូង ដែលមានស្រូវពន្លៃ ១ល្អី ប្រាក់១ បាត សំពត់ ៥ហត្ថ ចេកទុំ១ស្និត និងចង្កៀងប្រេងកាត ។ នៅក្រោមទៀនត្បូងគេដាក់ថ្ម១ដុំ និងទឹក១ក្អម ...។

          គ. ក្រោយពេលស្លាប់ បន្ទាប់ពីរៀបចំពិធីបុណ្យចប់សព្វគ្រប់ ហើយ គេក៏រៀបចំពិធីដង្ហែ និងពិធីរំលាយសព លុះថ្ងៃឈាបនកិច្ច មកដល់គេត្រូវរៀបក្បួនដង្ហែសពនោះឆ្ពោះទៅឈាបនដ្ឋានដើម្បីរំលាយសព ។

៣. វក្នុងទំនៀមទំលាប់ខ្មែរ “កោដ្ឋ” គេប្រើសម្រាប់ដាក់សពដាក់ធាតុ ។ កោដ្ឋ ត្រូវបានប្រជាជនខ្មែរប្រើដាក់ធាតុ ចំពោះអ្នកដែលមានឋានៈបុណ្យសក្តិខ្ពង់ខ្ពស់ ក្នុងសង្គម មានព្រលឹងនេះឯងជាអ្នកទ្រព្រលឹង រហូតដល់ពេលចាប់ភពជាថ្មី ។

៤. អត្ថន័យនៃការប្រើបទង់ប្រលឹងចំពោះអ្នកស្លាប់  គេមានជំនឿថា អ្នកដែលស្លាប់ទៅ ទង់ព្រលឹងនេះឯងជាអ្នកទ្រព្រលឹង រហូតដល់ពេលចាប់ភពជាថ្មី។

៥. ពិធីរំលាយសព មានចំណុចគូរកត់សម្គាល់ដូចតទៅ៖

  • មុននឹងរំកិលសពចេញពីទីតំកល់ គេនិមន្តព្រះសង្ឃបង្សុកូល
  • អាចារ្យយោគីកាន់ទង់ព្រលឹង
  • អ្នកប្រាយលាជបាចលាជទៅស្ដាំម្ដងទៅឆ្វេងម្ដង
  • មានអ្នកបួសមុខភ្លើង
  • អាចារ្យយោគី គឺអ្នកភ្លុក៤នាក់ អុជចន្លុះមួយដើមម្នាក់ដើរព័ន្ធជុំវិញមឈូស ៣ជុំជាឧត្តរាព៍តឺ ហើយអាចារ្យក៏ដុតភ្លើង បូជាសពទៅ។

៦. ពិធីបុណ្យឲ្យអ្នកស្លាប់នៅក្នុងសម័យចេនឡា និងសម័យអង្គរមានលក្ខណៈដូចតទៅ៖

  • នៅក្នុងសម័យចេនឡា កូនចៅនៃសព ត្រូវកោរសក់យំស្រែកយ៉ាងខ្លាំង ហើយអត់បាយ អស់រយៈ៧ថ្ងៃទៀតផង ។ សពត្រូវគេយកទៅបូជាហើយ គេប្រមូលយកធាតុដាក់ក្នងកោដ្ឋ ធ្វើអំពីមាស ឬប្រាក់ហើយបោះបង់ចោលទៅក្នុងទឹកជ្រៅ ។ អ្នកក្រគេប្រើកោដ្ឋដែលធ្វើពីដី ។ មានអ្នកខ្លះទៀតគេគ្រាន់តែ យកខ្មោចទៅដាក់ចោលនៅក្នុងព្រៃភ្នំទុកឲ្យសត្វស៊ីជាការស្រេច ។
  • នៅក្នុងសម័យអង្គរ ពេលមានអ្នកស្លាប់ គេឥតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់ក្រាលពីលើហើយគរ យកទៅដាក់ក្នុងព្រៃ ។ លុះសែងដល់ក្រៅក្រុងដល់កន្លែងណាដែលស្ងាត់ គេដាក់ខ្មោចនោះចោល ហើយត្រឡប់មកវិញទុកខ្មោចនោះអោយសត្វស៊ី តែក៏មានគេយកខ្មោចនោះទៅដុត ឬបូជាខ្លះៗដែរ ។ ពេលកាន់ទុកគេអត់ស្លៀកពាក់សទេ គ្រាន់តែក្រាស់សក់សម្រាប់បុរស និងកាត់សក់ខ្លីសម្រាប់ស្រ្តី ។

៧. អត្ថបទនេះ បានផ្ដល់តម្លៃអប់រំដូចទតទៅ៖

  • អោយយើងបានដឹង និងអំពីរប្រៀបផ្សេងៗ នៃការស្លាប់របស់មនុស្សទាំងមុនពេលស្លាប់ និងក្រោយពេលស្លាប់ ធ្វើយ៉ាងណាឲ្យយើងចុះ រៀបចំពិធីទាំងនេះបានត្រឹមត្រូវតាមប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីយូរណាស់មកហើយ ។
  • អោយយើងចេះរៀបចំធ្វើពិធីសព ជូនដល់បុព្វការីជនរបស់យើង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login