ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរបង្ហាញពីអត្ថន័យសំខាន់ៗ ដែលទាក់ទងនឹងប្រពៃណីទំនៀមទំលាប់ខ្មែរ ?
២. តើទស្សនៈរបស់ពូស្វាយ មីងពត អាចចាក់ទុកទស្សនៈតាងឲ្យមាតាខ្មែរបានដែរឬទេ? ព្រោះអ្វី? ហើយទស្សនៈនេះជាទស្សនៈវិជ្ជមាន ឬ អវិជ្ជមាន?
៣. បើតាមទស្សនៈរបស់អ្នកនិពន្ធ បានបង្ហាញឲ្យឃើញពីផ្លូវអាណាចក្រ និង ពុទ្ធចក្រ តើការបង្ហាញបែបនេះបានជិះឥទ្ធពលទៅលើផ្នត់គំនិតខ្មែរយ៉ាងណាខ្លះ? ហេតុអ្វី?
៤.បើផ្អែកទៅតាមដំណើររឿងនេះ គេអាចចាត់ទុកជាអក្សរសិល្ប៍បែបអ្វី? ចូរអ្នករកអំណៈអំណាងគាំទ្រ ។
៥. ចូរបង្ហាញពី លក្ខណៈជាតិ លក្ខណៈមនុស្ស លក្ខណៈសង្គម តាមរយៈរឿងខាងលើនេះ ។
៦. ចូរអ្នកធ្វើការសិក្សាពីសង្គមបរិយាកាស និងគំនិតអ្នកនិពន្ធក្នុងការលើកយក តថភាពនាសម័យអាណានិគម មកឆ្លុះបញ្ជាំង។
ចម្លើយ
១. អត្ថន័យសំខាន់ៗ ដែលទាក់ទងនឹងប្រពៃណីទំនៀមទំលាប់ខ្មែរ
២. ទស្សនៈរបស់ពូស្វាយ មីងពត អាចចាក់ទុកទស្សនៈតាងឲ្យមាតាខ្មែរបាន ព្រោះទស្សនៈរបស់ទាំងពីរ គឺជាទស្សនៈទូលំទូលាយ មានព្រោះសុទិដ្ឋិនិយម ។ ដោយពួកគាត់យល់ឃើញថា លឹម និងនាងហេង ជាគូដណ្ដឹងជាមួយគ្នាទៅហើយ ទោះមាននរណាមកចែចូវកូនរបស់ពួកគាត់ទៀតក៏គាត់មិនព្រមដែរ ទោះផ្ដល់ជូនគាត់នូវមាសប្រាក់ របស់របររច្រើនយ៉ាងណាក៏ដោយ ។ ទស្សនៈនេះជាទស្សនៈវិជ្ជមាន ។
៣ . បើតាមទស្សនៈរបស់អ្នកនិពន្ធ បានបង្ហាញឲ្យឃើញពីផ្លូវអាណាចក្រ និង ពុទ្ធចក្រ។ ការបង្ហាញបែបនេះបានជិះឥទ្ធពលយ៉ាងខ្លាំងផ្នត់គំនិតខ្មែរ មានជំនឿទៅលើបុណ្យបាបកម្មផលជាដើម ។ ខ្មែរតែងតែមានផ្នត់គំនិតថា អំពើដែលពួកគេបានកសាងដូចម្ដេច នឹងហុចផលឲ្យនៅជាតិនេះដូច្នោះដែរ ។ ប៉ុន្ដែក៏មានអ្នកខ្លះយល់ឃើញផ្សេងពីនេះដែរ ដោយគេយល់ឃើញថាទុក្ខវេទនារបស់មនុស្ស មិនមែនដោយសារសាងពីជាតិមុននោះទេ គឺដោយសារតែការជិះជាន់ កេងប្រវ័ញ្ចពីសំណាក់អ្នកមានអំណាច ។
៤. បើផ្នែកទៅតាមដំណើររឿងនេះ គេចាត់ទុកថាជាអក្សរសិល្ប៍ ខេមរនិយមបែបទំនើប ដោយសារតែរឿងនេះបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់មនុស្ស ពិតជាក់់ស្ដែងក្នុងសង្គម ហើយរឿងនេះបានបង្ហាញពីទស្សនៈជឿនលឿនតាមរយៈតួអង្គលឹម ។
៥.បង្ហាញពី លក្ខណៈជាតិ លក្ខណៈមនុស្ស លក្ខណៈសង្គម តាមរយៈរឿងខាងលើ
រឿងនេះឆ្លុះបញ្ចាំពីបញ្ហាមនុស្ស សង្គមជាតិនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរពិតៗ នាសម័យអាណានិគមនិយមបរទេស
៦.សង្គមបរិយាកាស និងគំនិតអ្នកនិពន្ធក្នុងការដលើយក តថភាពនាសម័យអាណានិគម រឿងនេះឆ្លុះបញ្ចាំងអំពីទុកវេទនារបស់ប្រជារាស្រ្ត ដែលស្ថិតក្រោមការគ្រប់គ្រង់របស់អាណានិគម បារាំង និងជប៉ុន និងការធ្វីទុក្ខបុកម្នេញ ពីសំណាក់អ្នកមានអំណាច និងពួកវាយអែបស៊ីអបទៀតផង ។ ប្រជាជនខ្មែរត្រូវបានគេ កេណ្ឌយកទៅធ្វើជាគូលី ដើម្បីធ្វើព្រលាយយន្តហោះ បម្រើឲ្យពួកហ្វាស៊ីសជប៉ុន ។