Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 22:22

លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺនៅក្នុងលទ្ធិប្រជាធិបតេយ្យនេះដែរអ្នកដែលមានអំណាចគ្រប់គ្រង ដឹកនាំប្រទេសបាននោះគឺត្រូវបានឆ្លងតាមរយៈបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយអ្នកដែលមានអំណាចជាអ្នកគ្រប់គ្រងដឹកនាំប្រទេសបានលុះត្រាតែមានសំលេងឆ្នោតច្រើនជាងគេ។ ចំណែកឯប្រជាពលរដ្ឋដែលអាចបោះឆ្នោតលុះត្រាតែមានសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅ មានអត្តសញ្ញាណប័ណ្ណ មានអាស័យដ្ឋានច្បាស់លាស់ មិនមែនជាជនវិកលចរឹក..។ ហើយសំខាន់ជាងនេះទៅទៀត ការបោះឆ្នោតជ្រើសរើសដឹកនាំជួយឲ្យយើងជៀសវាងការបង្ហូរឈាម ដណ្តើមអំណាចគ្នា។ លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺបុគ្គលមានសិទ្ធិសេរីភាពបញ្ចេញមតិ សារព័ត៍មានបង្កើតគណបក្សនយោបាយការបោះឆ្នោតដោយសេរីនិងយុត្តិធម៍ ពហុនិយម ការអធ្យាស្រ័យ ការផ្ទេរសិទ្ធិអំណាចអោយគណបក្សឈ្នះឆ្នោតដោយសន្តិវិធី។ រដ្ឋាភិបាលមានអព្យាក្រឹត្សផ្នែកនយោបាយ ទើបបែងចែកអំណាចជាបីដើម្បីអោយមានទំនាកទំនងល្អរវាងអ្នកដឹងនាំនិងប្រជាពលរដ្ឋ ហើយធ្វើអោយមានសេចក្តីសោមនស្សសប្បាយរីករាយនិងជិតស្និទ្ធ ជាពិសេសជួយដោះស្រាយជំលោះ ឬបញ្ហារបស់ប្រជាពលរដ្ឋដែលមានទំនាស់ដូចជា ដីធ្លី កិច្ចសន្យា ការលែងលះ និងបញ្ហាផ្សេងៗ។ ប្រជាក្នុងរបបធិបតេយ្យ សេរីប្រជាពលរដ្ឋមានសិទ្ធិបង្កើតម៉ាស៊ីនផ្សព្វផ្សាយព័ត៍មាននិងបញ្ចេញមតិដោយខ្លួនឯង បានដូចជាសារព័ត៍មានក្នុងវិទ្យុ ទូរទស្សន៏ ទស្សនាវដ្តីតាមការអនុញ្ញាតិរបស់ក្រសួងព័ត៍មាន ហើយក្នុងកិច្ចការនយោបាយប្រជាពលរដ្ឋ មានសិទ្ធិ បង្កើតអង្គការសមាគមន៏ គណបក្សនយោបាយផ្សេងៗ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យបនេះ ត្រូវការអោយមានពហុភាព ព្រោះថាមនុស្សទាំងឡាយតែងមានជំនឿនិងគំនិតប្លែកៗគ្នា។ មនុស្សដែលរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យមិនត្រូវគិតថាមានតែក្រុមខ្លួនទេ ដែលឈ្នះរហូត ពោលគឺត្រូវគិតថាអាចនៅមាន ក្រុមដទៃទៀតដែលល្អជាងយើងហើយនឹងអាចឈ្នះយើងនៅពេលក្រោយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login