Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វីរជនតេជោមាសបានមានប្រសាសន៍ថា មនុស្សខ្លាំង មនុស្សឈ្នះគឺមនុស្សដែលស្គាល់ចំណុចខ្សោយខ្លួនឯង ជម្នះបានចំណុចខ្សោយខ្លួនឯង ស្គាល់ចំណុចខ្សោយរបស់សត្រូវ តាមចំណុចខ្សោយរបស់សត្រូវ

មនុស្សស្គាល់ពីចំណុចខ្សោយខ្លួនឯង មិនមានអំណួត ទទួលស្គាល់គុណវិបត្តិ កំហុស ចំណុចខ្វះខាតរបស់ខ្លួន មើលឃើញផ្លូវជីវិតដែលមានទុក្ខ និងឥតទុក្ខ។

ក. បកស្រាយគំនិតនេះឲ្យបានច្បាស់លាស់ពោលគឺ៖

            មនុស្សជម្នះបានចំណុចខ្សោយខ្លួនឯង គឺជាមនុស្ស ដែលត្រូវមានស្វ័យត្រួតពិនិត្យ ដោយមានចិត្តអំណត់ តស៊ូ ព្យាយាមលុបបំបាត់នូវរាល់ចំណុចខ្សោយដែលខ្លួនមាន។ ជាងនេះទៅទៀត មនុស្សត្រូវ គឺត្រូវសិក្សាពីសកម្មភាព ចិត្តគំនិត ចំណង់ របស់សត្រូវខ្លួន។ ជាក់ស្ដែងយើងត្រូវគិតជាចាំបាច់អំពីទីតាំងភូមិសាស្រ្ដ កាលៈទេសៈ ពេលវេលា យុទ្ធវិធី ក្បួនសឹកសង្រ្គាម កម្លាំងរបស់សត្រូវដែលមានងាយស្រួលដល់ការទប់ទល់នឹងធ្វើការវាយបកទៅសត្រូវរបស់ខ្លួន។ ជារួមមនុស្សត្រូវយកជ័យជម្នះលើគូសត្រូវតាមចំណុចខ្សោយ និងភាពអសកម្មរបស់សត្រូវ នោះទើបនាំឲ្យមនុស្សនោះ ទទួលបានជោគជ័យក្នុងឆាកជីវិត។

ខ. តាមគំនិតនេះ តើតេជោមាសចង់អប់រំមនុស្សជំនាន់ក្រោយដូចតទៅ៖

  1. ស្គាល់អ្នកដទៃឲ្យបានច្បាស់លាស់
  2. ទទួលយកនូវការរិះគន់កែលម្អពីអ្នកដទៃ
  3. អប់រំមនុស្សឲ្យស្គាល់ច្បាស់ពីខ្លួនឯង
  4. មិនត្រូវមើលងាយនូវសត្រូវរបស់ខ្លួន
  5. ចេះឱនដាក់គ្រាប់ នឹងចាប់យកឱកាស
  6. ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ
  7. ចេះស្គាល់ប្រមាណតាមកាលៈទេសៈ
  8. ពង្រឹងសមត្ថភាពខ្លួនឲ្យបានពូកែ។

គ. ដើម្បីទទួលជោគជ័យក្នុងការប្រឡង តើកន្លងមកអ្នកបានឈ្នះលើចំណុចខ្សោយខ្លួនឯងដោយ៖

  1. ខិតខំប្រឹងប្រែងព្យាយាមយ៉ាងអស់ពីកម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងស្មារតី
  2. ដុះខាត់ភាពខ្ជិលច្រអូល គ្រប់ពេលវេលា
  3. តស៊ូជម្នះបាននូវរាល់ឧបសគ្គទាំងឡាយ
  4. ខិតខំស្រាវជ្រាវមុនពេលប្រឡង
  5. គោរពបាននូវបទបញ្ជានៃការប្រឡង
  6. បង្កើនស្មារតីប្រុងប្រយ័ត្នក្នុងការប្រឡង
  7. មានបម្រុងប្រយ័ត្នជានិច្ចចំពោះចរាចរណ៍
  8. រក្សាសុខភាព អនាម័យឲ្យបានល្អ
  9. មានជំនឿជាក់លើខ្លួនឯង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login