2018-07-09 17:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
ស្ថានភាពនៃប្រទេសកម្ពុជាសព្វថ្ងៃនេះថិតនៅលើលក្ខណៈលូតលាស់ផង នឹងជួបនូវភាំពច្របល់ច្របលរឹករែង ។ នេះមកពីប្រទេសយើងបានផ្តោចការគាំទ្រលើស្ទួយ របស់សំខាន់ៗ ដោតយប្រគល់កិច្ចការនានា ដំណើរការដោយឯកជន ។ ហេតុនេះ ទើបមតិមួយយល់ថា” ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីអធ្វើឲ្យប្រទេសមានវឌ្ឍនភាព” ។ ឯមតិមួយទៀត យល់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ធ្វើឲ្យប្រទេសជាតិមានឱនភាព ។
តើបណ្ដាលមតិខាងលើនេះមតិមូយណាសមហេតុផលជាង ?
ពាក្យ”ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី”មានន័យថាការបើកទូលាយឲ្យមានការរកស៊ីាករផលិតដោយឯកជន តាមចិត្តចង់ធ្វើ ។ រឺឯពាក្យ ”វិឌ្ឍនភាព” គឺភាពរីកចំរើនរុងរឿង ។ ចំនែកឯពាក្យ “ឱនភាព” គឺសំដៅទៅលើភាពឬន់ខ្សោយដុនដោប ភាពក្រីក្រ តោកយ៉ាកនោះឯង ។ តាមន័យរបស់ ពាក្យខាងលើនេះគឺមតិទី២ គេនិយាយពី ការដែលរដ្ឋយើងខិតខំអនុវត្ដនយោបាយផ្ដល់សេរីភាពក្នុងការប្រកបរបរសំខាន់ដោយសេរីនោហនាំឲ្យជាតិមហន្ដរាយ ទន់ខ្សោយជាលំដាប់ ។
ទាក់ទងនឹងការយល់របស់មតិទី១ គឺថាការដែលរដ្ឋាភិបាលយើងបង្កឪកាស ឲ្យ អ្នកមានធនធានក្នុងស្រុកក្ដី ក្រៅស្រុកក្ដីបើកអាជីវកម្ម ដោយសេរីទាំងការផលិត ការលក់ដូរនាំឲ្យប្រទេសកាន់តែសំបូរសប្បាយ ពលរដ្ឋមានជីវភាពធូរធានរាល់ទំនិញសព្វសារពើ មានឥតខ្វះស្របតាមតម្រូវការពលរដ្ឋ ។ ជាការពិតណាស់ការដែលរដ្ឋាភិបាល យើងបានធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី ជំនួសសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន ឈានោឡើងទៅមុខឥតដាច់។ នេះមកពីការអភិវឌ្ឍន៍នេះវាបាននា មកនូវប្រាក់ចំនូលដ៏ច្រើនសន្ធឹកសន្ឋាប់ពីការ បង់ពន្ធ អាជីវការបង់ពន្ធផលិត និងពន្ធនាំចេញទំនិញទៅលក់នៅលើទីផ្សារជាតិនិងអន្តរជាតិ ។ ករណីនេះ រដ្ឋគ្រាន់តែមានទីតាំងជួល គ្រប់គ្រង់ក្នុងការផលិតពិនិត្យគុណភាពទំនិញ អោយបានល្អទៅជាការ ស្រេច ។ អ្វីៗដែលឯកជនបានធ្វើគឺពិតជាមានការប្រុងប្រយ័ត្នពីព្រោះពួក គេខ្លាចបាត់បង់នូវអាជីពរបស់ពួកគេ ដែលធ្វើអោយខាតបង់ទុនដែលមានការរីកចំរើនពីទីផ្សារសេរីនេះដែរ គឺនៅត្រង់ថា ការងារនេះវាបានជួយសំរាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកការងារជូនពលរដ្ឋ ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនកាន់តែកើនឡើងឥតឈប់ឈរនោះ ។ នៅពេលដែលពលរដ្ឋ មានការងារធ្វើក្នុងរោងចក្រ រោងសិប្បកម្ម សេវាកម្ម ការដាំដុះ តាមក្រុមហ៊ុននានា ពួកគេនឹងទទួល បានប្រាក់បៀវត្សរ៍ចិញ្ចឹមខ្លួនគេដោយខ្លួនឯងពុំបង្កភាពអំពល់ ដល់រាជរដ្ឋាភិបាល។ ករណីនេះសង្គម ខ្មែរពុំសូវកើតមានវិបត្តិសង្គមកិច្ច ដូចជាអំពើលួចប្លន់អំពើអនាចាផ្សេងៗ បានមួយកំរិតខ្ពស់។ ម្យ៉ាងវិញទៀតការធ្វើបែបនេះវាបានដោះស្រាយទាន់ បែលលំលារាល់តម្រូវការក្នុងជីវភាពពលរដ្ឋ បានមួយផ្នែកធំ ។ ការប្រណាំងប្រជែងនៃសេដ្ឋកិច្ច សេរីបានធ្ចើឲ្យទំនិញសារពើកើនឡើងទាំងបរមាណ និងគុណភាព ។ ដូចនេះប្រជាពលរដ្ឋទូទៅអាចទិញទំនិញទាំងនេះមកប្រើប្រាស់គ្រប់ៗគ្នាក្នុងតំលៃសមស្រប ញុំាឲ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ។ បន្ថែមពីនេះទៀតធ្វើឲ្យរដ្ឋចំណេញ បាននៅបច្ចេកវិទ្យា ទំនើបពីឯកជនទាំងកររកស៊ី ការផលិត ការគ្រប់គ្រង ដើម្បីប្រមូលយកមធ្យោបាយ បទពិសោធន៍ ទាំងនោះមកពីអភិវឌ្ឍន៍ការងារសាធារណៈបានល្អជាងពេលមុន ។ ដូចនេះសេដ្ឋកិច្ចទីផ្សារសេរី ជាគន្លឹះដល់សំខាន់ធ្វើឲ្យប្រទេសកម្ពុជា មានការរីកចំរើនទៅមុខនោះ ។ តើនេះជាករពិតទាំងស្រុង រឺ ?
លើបញ្ហាខាងលើនេះមតិទី២ យល់ផ្សេងថាការដែលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី បានធ្វើឲ្យប្រទេសេជាតិ ជួបប្រទេះនឹងវិបត្តិសង្គមខាងបង់អ្វីសព្វបែបយ៉ាងធ្វើឲ្យាជាតិ បាត់បង់នូវកិត្យានុភាព ឧត្តមភាព ពលរដ្ឋការតែកើតមានការព្រួយបារម្មពីអនាគតរបស់ជាតិខ្លួន ។ យ៉ាងណាមិញតាមរយៈឥទ្ធិពលនៃសេដ្ឋកិច្ចទីផ្សារសេរីធ្វើឲ្យប្រទេសបាត់បង់នៅធនធានដ៏មានតំលៃជាច្រើនរបស់ជាតិ ។ គឺរដ្ឋបានតែមួយចំណែកពីការរកស៊ីឈ្នួញ ឯឈ្នួញចំណេញពីលើរដ្ឋធ្វើឲ្យមានបាន ឯជាតិបាច់បង់ រ៉ែភ្នំធនធានធម្មជាតិ វាបន្តបន្ទាប់ដែល អនាគតជាតិនិងសល់តែសំបកប្រទេសេជាហេតុនាំឲ្យកើតមានភាពអាប់អោននៃប្រទេសទាំងមូល ។ ព្រមជាមួយគ្នានេះដែររដ្ឋពុំអាចមានលទ្ធភាពទប់ស្កាត់នូវតំលៃទំនិញនៅលើទីផ្សារបានឡើយ ។ ការលក់ដូរ ថិតលើការកំណត់របស់អ្នករកស៊ីតូចធំ បើមិនចំនេញ គេមិនលក់ ។ បញ្ហានេះបានចោទជាបញ្ហាដល់ពលរដ្ឋជាអ្នកប្រើប្រា់ផលិតផលពីឯកជននេះឯង ។ ប្រាក់កំរៃដែលបានមកពី ការងាររបស់ពូកគាត់បានចូល ហោប៉ោអស់ ឈ្មូញធ្វើឲ្យសេដ្ឋកិច្ចនិងជីវភាពពលរដ្ឋនូវបញ្ហាអតិផរណាលុយថោកទំនិញថ្លៃ ។ ករណីនេះជាប្រភពធ្វើឲ្យប្រទេសរងនូវវិបត្តិសេដ្ឋកិច្ចនាពេលកំណត់ណាមួយពុំខាន ។ ទន្ទឹមនីងនេះការអភិរឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី របស់រដ្ឋាភិបាល បង្កឡើងនូវអំពើពុករលួយដ៏ធំមួយនៅក្នុងសង្គមជាតិដោយសារតែមន្រ្ដីគ្រប់គ្រង់រដ្ឋាឆ្លូតឳកាសទាយយកចំណេញពីតួនាទីខ្លួន ទៅធ្វើជាអ្នកមានទុកឲ្យពលរដ្ឋកាន់តែក្រីក្ររហមរហាមទៅ ។ ភស្ដុរតាងចុងក្រោយនោះគឺនៅត្រង់ថា រដ្ឋត្រូវបាត់បង់ទាំងស្រុងនូវគំនិត ម្ចាស់ក្នុងការ ការផលិតរាល់គ្រឿងឧបភោគបរិភោគដោយខ្លួនឯងបណ្ដាលនាយទុនបង្កព្យុះភ្លៀងតាមអំពើចិត្តប៉ះពាល់ដល់សុខភាពក្រកុំក្រកាលក្នុងសង្គមោឡើយ ។ បើពលរដ្ឋកាន់តែខ្លី កាន់តែគ្រោះថ្នាក់ពុំមានសុខ មាលភាពក្រកុំក្រកាលក្នុងសង្គមឡើយ ។ បើពលរដ្ឋវេទនាជាតិទន់ខ្សោយទៅតាមនោះដែរ ។
រួមសេចក្តីមកការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីនាំមកនូវភាពចំរើនលូតលាល់ ពិតប្រាកដមែនសំរាប់ជាតិខ្មែរ ដោយសារតែសកម្មភាពនេះមានទិសដៅមានផែនការច្បាស់លាស់ រដ្ឋទទួលបានចំណេញយ៉ាងស្រួលពុំចាំបាច់ប្រើប្រាស់គំនិត ធ្វើគឺគ្រាន់តែប្រើប្រាស់ការត្រួតពិនិត្យកំណត់លក្ខខណ្ឌលើវិស័យនេះឲ្យត្រូវត្រឹមតែប៉ុណ្ណោះ ។ ឯកាដែលដុនដាបនោះ គឺពុំមែនកើតពីបញ្ហាកែប្រែប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនេះទេ គឺមកពីការរាស់ចែកដឹកនាំ គ្រប់គ្រងទីផ្សារសេរីនោះឯង ។ បើបែបនេះមែនម្ល៉េះសមស្របនានា លើពិភពលោកដែលជឿនលឿនពុំមែនសុខចិត្ត ទទួលយកការអភិវឌ្ឃន៏សេដ្ឋកិច្ចទីផ្សារ សេរីក្នុងប្រទេសរបស់គេឡើយ ។
ឆ្លងតាមការពិភាក្សារួមមកហើយយើងអាចវាយតម្លៃបានពីមតិទី១ ជាមតិត្រឹមត្រូវបំផុត ពីព្រោះការអភិវឌ្ឍន៍ទីផ្សារសេរីបាននាំមកនូវការលូតលាស់ ផ្នែកមុខទំនិញ ការប្រែប្រួលនៃជីវភាពរដ្ឋ ពីក្រីក្រមកភាពរុងរឿងនេះ ។ ដូចនេះរាជរដ្ឋាភិបាលគប្បី មុនអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីកាន់តែខ្លាំងក្លាថែមទៀត ដោយខិតខំពង្រឹងនូវសមត្ថភាព គ្រប់គ្រងដំណើរសេដ្ឋកិច្ចនេះ ឲ្យល្អកុំឲ្យមន្រីក្រោមឳវាទប្រព្រឹត្តេអំពើខុសច្បាប់នោះប្រទេសខ្មែរពិតជានឹងមានសមធម៌ វឌ្ឍនធម៌ យុត្តិធម៌ ពលរដ្ឋ នឹងនៅក្នុងភាពសំបូរសប្បាយ ធូរធារគ្រប់ៗគ្នា ។