Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

    ក្នុងចលនាអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសង្គម ត្រូវជំរុញវឌ្ឍនភាពនៃវិស័យ ដែលជាសារវន្ត គឺ វិស័យ រដ្ឋ និងវិស័យឯកជន ។ បច្ចុប្បន្ន ក៏ព្រោះតែចង់អោយមានការអភិវឌ្ឍនាការលើផលិតកម្មឯកជន ទើបរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនូវនយោបាយថ្មីមួយ គឺ នយោបាយបើកចំហរ ជើងមេឃក្នុងទិសដៅ ដើម្បីកៀរគរប្រមែប្រមូលវិនិយោគិនមកពីគ្រប់ទិសទីនៃបណ្ដាលទ្វីប ។ ទាក់ទងនឹងទំនោរស្ដីពី វិស័យឯកជនបាន ជាប្រការធ្វើអោយមានអនុសាសន៍លើកឡើងថា “បើគ្មាននិយោជកនោះ ក៏គ្មាននិយោជិតពិតជានាំអោយសង្គមធ្លាក់ក្នុងវិបត្តិកម្ម ធ្វើអោយរឆាប់គាំរាំងស្ទះដល់ការបញ្ជាការកាត់បន្ថយចំនោទក្រីក្រ" ។

......ពាក្យថា “និយោជក” សំដៅទៅលើថៅកែ ម្ចាស់រោងចក្រ ម្ចាស់សហគ្រាស និងម្ចាស់ក្រុមហ៊ុន។ រីឯពាក្យ "និយោជិត” បានដល់ពួកកម្មករអ្នកក្របកមុខរបរទទួលទាន ដោយការធ្វើពលកម្ម ដោយការធ្វើពលកម្ម ហើយលក់ពលកម្មរបស់ខ្លួនជាថ្នូរនឹងកំរៃ ។ ដោយឡែកវិបត្តិនិកម្មភាពនោះ គឺជាវិបត្តិ ដែលកើតឡើងដោយ សារតែភាពគ្មានការងារធ្វើ ដែលអ្នកខ្លះថា ដាច់អាជីព ។ អនុសាសន៍ ដែលបានលើកឡើងខាងលើនេះ មានអត្ថន័យចង់សង្កត់ធ្ងន់ថា ល្គឹកណាតែនៅក្នុងសង្វាក់ផលិតកម្ម ពុំមានវត្តមាននៃថៅកែនោះទេ ជាប្រការដែលធ្វើអោយគ្មានរោងចក្រ និងគ្មានកម្មករដែលទីបំផុតអោយសង្គមម្នាក់ក្នុងវិបត្តិកើត ចេញ ភាពអត់ការងារធ្វើ ហើយនាំទៅរកការជាប់ គាំរាំងស្ទះដល់ការកាត់បន្ថយចំនោទក្រីក្រ ។

      វិភាគទាក់ទងទៅនឹងការអភិវឌ្ឍន៏វិស័យឯកជនបានធ្វើអោយគេឃើញមានការអះអោងនៃអនុសាសន៍មួយ ដែលសង្កត់ធ្ងន់ទៅលើនិយោជិកជាសារវន្ត ដោយការយល់ឃើញថា ក្នុងករណីដែល គ្មានវត្តមានរបស់និយោជកទេ នោះនឹងធ្វើអោយចង្វាក់ផលិតកម្មឯកជនត្រូវរាំងស្ទះដល់ដំណើរនៃអភិវឌ្ឍជាតិ និងនយោបាយកាត់បន្ថយភាពក្រីក្រដែលជាទិសដៅរបស់រាជរដ្ឋភិបាលកម្ពុជា ។ ហេតុផលដែលអនុសាសន៍ខាងលើបានលើឡើងចង់ដាស់រំលើកអោយឃើញថា បើហេតុកើតឡើង ដ៏អាក្រក់ផលសំរេចក៏អាក្រក់ដែរ ។ បើក្នុងនេះ ទើបតំរូវអោយខេមរជនជាតិគ្រប់ជំនាន់ យល់ដឹងពី មូលហេតុនេះហើយត្រូវធ្វើយ៉ាងណាអោយមានទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ពិសេសភាគីនិយោជកត្រូវមានទំនាក់ទំនងសាមគ្គីភាពល្អរវាង និយោជិតដែរតាគីទាំងពីរត្រូវតែទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។ ទាំងពីខាងលើត្រូវឈរលើសហប្រតិបតិ្តការល្អនឹងគ្នា ដោយការចេះយល់អំពីអធ្យាគអធ្យាស្រ័យ វិស័យផ្នត់គំនិតចរិក ចិត្តថ្លើមគ្នាឲ្យបានច្បាស់ ។ ថៅកែម្ចាស់រោងចក្រក៏ដូចជាម្ចាស់សហគ្រាស និងម្ចាស់ក្រុមហ៊ុនមិនត្រូវចាត់ទុកកម្មកររបស់ខ្លួនជាទាសករឡើយ ។ ប៉ុនដែគួរចាត់ទុកពួកគេជាសហសេវិករបស់ខ្លួន ទើបជាប្រការសមរម្យ ។ បើតាមខ្លឹមសារនៃអត្ថបទក្រោមចំនងជើងថា “លើកស្ទួមសាមគ្គីភាពការងារ”ដែលបានចុះផ្សាយនៅលើទំហំព្រឹត្តិបត្រ័ស្រាវជ្រាវមជ្ឈមណ្ឌល អភិវឌ្ឍន៍សង្គមបានដាក់តឿនថា ដើម្បីឲ្យការស្រុះស្រួលមូលមាត់គ្នាលើកើតឡើងរវាង និយោជិក​ និង និយោជិត គឺការងារផលិតកម្មឯកជនត្រូវតឬប្រព្រឹត្តទៅដោយភាពចេះគោរពសិទ្ធិគ្នា ចេះស្គាល់អំពីផលប្រយោជន៍គ្នាទៅវិញទៅមក ។ ទាំងពីខាងត្រូវតែស្គាល់ភារកិច្ចរបស់ខ្លួន ។ ប្រការដែលនិយោជិកត្រូវគិតគូរនោះ គឺការលើកទឹកចិត្តពួកកម្មករឲ្យគេខិតខំ ធ្វើការងារ ដោយប្រាក់ឈ្នួលពលកម្ម ប្រាក់ររង្វាន់ប្រចាំឆ្នាំ ដោយសមាមាត្រទៅនិង ទំហំនៃការងារ រីសាលភាពការងារ ។  ត្រូវបង្កលក្ខណៈអោយកម្មករ អាចបង្កើតបាននូរសមាគម សហជីពនៅតាមមូលដ្ឋានដែលគេធ្វើការ ។ ធ្វើដូចនេះដើម្បីឲ្យពលករត្រេកអរសោមមនុស្សអាចបន្ថយឲ្យខាន រែបាននូវការ​ ធ្វើបាតុកម្ម កូដកម្មនិង កុបកម្ម ដែលនាំរំខានដល់ការងារ ផលិតកម្ម ដែលជាដង្ហើម រស់របស់សេដ្ឋកិច្ច របស់វិស័យឯកជន ។

       ដូចនេះ បើគេសិក្សាក្នុងអត្ថន័យជាសង្ខេបសេចក្តីមកឃើញថា ការអភិវឌ្ឍន៍ វិស័យឯកជន ទាមទារចង់អោយមានវត្ត មានវិនិយោគិនគ្រប់ទ្វីបអោយគេមានទំនោរ ចង់ចូលមកប្រកបមុខធ្វើវិនិយោគនៅកម្ពុជា ព្រោះថាបើគ្មាននិយោជិក នាំឲ្យគ្មាន រោងចក្រ ដំណើរជិកដែល ទីបំផុតបង្កការជាការជាប់តាំងរាំងស្ទះមកចលនាអភិវឌ្ឃន៍ជាតិផង​ និងនយោបាយអំពីបន្ថយចំនោរក្រីក្រក្នុងសង្គម ។

       យោងតាមខ្លឹមសារដូចដែលបានបកស្រាយរួចមកហើយខាងលើធ្វើឲ្យយើងអាចចាត់ទុក អនុសាសន៍របស់ប្រធានបទ ថាមានអត្ថន័យដាស់រំលឹកសតិសម្បជញ្ញៈ ខេមរជនគ្រប់ ជំនាន់ឲ្យផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍវិស័យឯកជន ដែលវិស័យផ្ដល់ផនចំណូលជាប្រយោជន៍ដល់ការចំរើនសង្គមសេដ្ឋកិច្ចជាតិរបស់យើង ។


user icon

ប្រវត្តិវិទ្យា(6 years ago)  វែងណាស់


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login