ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ( ២០១៤.២០១៨ ) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពជាច្រើន ។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខមដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ៖
Answer 2
ការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ ។ ជាមួយគ្នានេះកម្ពុជាក សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ។ ប៉ុន្តែកមម្លាំងពលកម្មវ័យក្មេងទាំងនោះភាគច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា ដែលបានបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដូច្នេះយុវជន មួយភាគធំមិនោមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ដែលបង្កការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូល ទាបមិនបានទទួលបានឱកាសការងារល្អប្រសើរ ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអប់រំនឹងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាប់អាស្រ័យ ដោយខ្វះជំនាញបែបឥរិយាបថក និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ ។
ប្រសិនបើទីផ្សារការងារមិនទាន់អាចស្រូបទាញយកកម្លាំងយុវជនជាតិអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការ ជាការសបញ្ជាក់ឲ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងអាចបង្កើតផលិតភាពការងារឬតម្លៃបន្ថែមផ្សេងទៀត ។ ជាយថាហេតុទីផ្សារការងារនឹងងគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកួតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ ។ លើសពីនេះទៀតតាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងឧស្សាហកម្មនៅកម្ពុជា ក៏កំពុងជំរុញនិងលើកកម្ពស់ការអភឥិវឌ្ឍន៍ជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងកពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្មីជាដើម ។
ដូច្នេះការមានផលលោកផ្នែកកម្លាំងមនុស្សប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះនៃកំណើនការអភិវឌ្ឍន៍សង្គមកិច្ច និងកាតបន្ថយភាពក្រីក្រក្នុងកម្រិតគ្រួសារនិងសង្គមបានឆាប់រហ័សឡើយ ។