អត្ថបទវេទនីមួយៗចែកចេញជា៤ផ្នែក៖
- សំហិតា៖ ជាអត្ថបទនិយាយពីការបួងសួង ការបូជា និងការសរសើរដល់ទេវៈ។
- ព្រាហ្មណ៍៖ ជាអត្ថបទពន្យល់ឲ្យចេះបូជាបួងសួង សូត្រសរសើរឲ្យចេះធ្វើរីតិ៍ ឲ្យចេះធ្វើពិធីបូជាយញ្ញ ឲ្យចេះប្រើមន្ត...។ ក្រៅពីនេះព្រាហ្មណ៍បាននិយាយអំពី ព្រហ្ម័ន ព្រះព្រហ្ម ព្រាហ្មណ៍ សំសារៈ។ ពួកព្រាហ្មណ៍បានបែងចែកវណ្ណៈជា៤យ៉ាងគឺ៖
- វណ្ណៈព្រាហ្មណ៍៖ កើតចេញពីមាត់របស់ព្រះព្រហ្ម ជាអ្នកបួស ជាអ្នកបង្រៀន ប្រើសម្លៀកបំពាក់ពណ៌ស។
- វណ្ណៈក្សត្រ៖ កើតចេញកំភួនដៃរបស់ព្រះព្រហ្ម ជាអ្នកចម្បាំង អ្នកគ្រប់គ្រងនគរ ប្រើ សម្លៀកបំពាក់ពណ៌ក្រហម។
- វណ្ណៈវៃស្យៈ៖ កើតចេញភ្លៅរបស់ព្រះព្រហ្ម ជាអ្នកធ្វើការទទួលទានទូទៅ ប្រើសម្លៀកបំពាក់ពណ៌ស។
- វណ្ណៈសូទ្រៈ៖ កើតចេញជើងរបស់ព្រះព្រហ្ម ជាអ្នកបម្រើគេ ប្រើសម្លៀកបំពាក់ពណ៌ខ្មៅ។
ពួកក្រៅវណ្ណៈ គឺពួកចណ្ឌាល ជាមនុស្សចង្រៃ។ ពួកព្រាហ្មណ៍ឲ្យតម្លៃពួកនេះសម្រាប់កាប់សម្លាប់បូជាផ្សេងៗ។ ការបូជាប្រសិនបើថ្វាយជីវិតរបស់ខ្លួនកាន់តែប្រសើរ។ ដំបូងគេសម្លាប់មនុស្សដើម្បីបូជា ក្រោយមកគេកាប់សម្លាប់ជីវិតសត្វដើម្បីបូជាវិញ មានសេះ គោ ក្របី ពពែ...។
- អារណ្យក៖ ជាអត្ថបទពន្យល់ពីការរស់នៅក្នុងព្រៃដូចជា៖
- ការប្រព្រឹត្តិរបស់អ្នកបួសក្នុងព្រៃ
- ការប្រតិបត្តិតឹងរឹងរបស់តាបសក្នុងព្រៃ
- ការស្មឹងស្មាអប់រំចិត្តឲ្យបានល្អ...។
- ឧបនិស័ទ៖ ជាអត្ថបទនិយាយពីទស្សនវិជ្ជាដែលពន្យល់ អំពីលោក ចិត្ត អាត្ម័ន ព្រហ្ម័ន
សំសារៈ សុខ ទុក្ខ តបៈ យោគៈ...។
ព្រាហ្មណ៍ពន្យល់ឲ្យចែកជីវិតជា “សេម “៤យ៉ាងគឺ៖
- ព្រាហ្មណ៍ គឺការប្រព្រឹត្តិល្អ ធ្វើចិត្តឲ្យស្អាតដូចព្រហ្ម គឺត្រូវសិក្សាគម្ពីរវេទជាមួយពួកព្រាហ្មណ៍។
- គ្រហស្ថ គឺការនៅផ្ទះមានប្ដីប្រពន្ធការប្រកបរបរចិញ្ចឹមជីវិតឲ្យបានលូតលាស់។
- វនប្រស្ថ គឺការចេញបួសក្នុងព្រៃដើម្បីសិក្សាអប់រំចិត្តឲ្យកាន់តែប្រសើរ។
- សន្យាស គឺការបួសពេញលេញ។ កាលបើបានស្មឹងស្មាធិ៍អប់រំចិត្តប្រពៃហើយ នឹងបានអាស្រមទី៤ហើយរក្សាបួសជាតាបស ឬក៏ឥសីទៅទៀត។