Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះវិស្ណុជាអទិទេពគ្រប់គ្រងលោក និងថែរក្សាលោកឲ្យបានសុខសាន្ដ និងមានរបៀបរៀបរយ  គឺជាតំណាងសភាវៈល្អ។ នៅជាមួយមនុស្ស ព្រះវិស្ណុស្ថិតនៅក្នុងចិត្តដើម្បីគ្រប់គ្រងណែនាំចិត្ត      មនុស្ស។ ព្រះវិស្ណុ អាចកើតជា អវតាជួយថែរក្សាការពារមនុស្សពេលភ្លើងឆេះកាល សភាវលោកត្រូវព្រះវិស្ណុថែរក្សាទុកឲ្យចាប់កំណើតឡើងវិញពេលពិភពលោកថ្មីកើតឡើងវិញ។ ដូច្នេះ គេអាចចាត់ទុកព្រះវិស្ណុថាជាអ្នកបង្កើតលោកក៏បាន។

  • ឈ្មោះ ៖ ព្រះនរាយណ៍ ហរិ ភគវ័ន្ដ អនន្ដ។
  • មហេសី ៖ មានមហេសី២អង្គគឺ ស្រី (តំណាងសោភ័ណ្ឌភាព) និង លក្ស្មី(តំណាងទ្រព្យសម្បត្តិ)។
  • បុត្រ ៖ មានបុត្រាមួយឈ្មោះ កាម (អាទិទេពតំណាងសេចក្ដីស្នេហា)។
  • រូបកាយ ៖ មនុស្សមានក្បាល១ មុខ១ជួនមានដៃ២ ៤ ៦ ៨ ១០។
  • សម្លៀកបំពាក់ ៖ ពណ៌លឿង។
  • កេតនភ័ណ្ឌ ៖ កងចក្រ ខ្យងស័ង្ខ ដំបង ភូមិ (ដីដុំមូល) ធ្នូ ព្រួញ ដាវ ត្រីសូល៍...។
  • យានជំនិះ ៖ ជិះសត្វគ្រុឌ និង នាគអនន្ដ។
  • វិមាន ៖ ឋានវៃកុណ្ឌៈ។
  • បានបែងជាអវតាចំនួន១០គឺ៖
  1. មត្ស្យ ៖ ជាត្រីដំរីបានជួយមនុស្សលោកឲ្យរួចផុតទឹកជំនន់ដែលបង្កឡើងដោយយក្សហយគ្រីវៈ។
  2. កុម៌ ៖ ជាអណ្ដើតបានជួយធ្វើកំណល់ភ្នំមន្ទរក្នុងពេលទេវ និងអសុរៈ កូរសមុទ្រទឹកដោះយកទឹកអម្រឹត និងវត្ថុស័ក្ដិសិទ្ធិផ្សេងៗ។
  3. វរាហ ៖ ជាជ្រូកព្រៃជួយមនុស្សឲ្យរួចផុតពីការបៀតបៀននៃយក្ស ហរិណយក្សដែលប្រាថ្នារំលាយលោកឲ្យទៅជាទឹកសមុទ្រ។
  4. នរសិង្ហ ៖ ជាមនុស្សមានក្បាលជាសត្វសិង្ហបានសម្លាប់យក្សដែលជាប្អូនហិរណយក្សព្រោះយក្សននេះបានដើររាតត្បាតទេវៈ និងមនុស្សតាមអំពើចិត្ត។
  5. វាមនៈ ៖ ជាមនុស្សតឿបានបោកបញ្ឆោតយក្សពលី យកបានផែនដីមកវិញដោយឈានតែ៣ជំហានឲ្យផុតពីផែនដី។
  6. បរសុរាមៈ ៖ ជាមនុស្សកាន់ពូថៅដែលជាអំណាចព្រះសិវៈបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីស្ដេចកំណាចឈ្មោះកាតិវិរ្យដែលបានសង្កត់សង្កិនមនុស្ស។
  7. រាម ៖ ជាមនុស្សទេវ...ក្នុងរឿងរាមាយណៈដែលមានមុខងារសម្លាប់ក្រុងរាពណ៍ និងពួកយក្សដែលបៀតបៀនទេវៈ និងពួកអ្នកកាន់សាសនាព្រាហ្មណ៍។
  8. ក្រឹស្ណៈ ៖ជាមនុស្សខ្មៅបានជួយអ្នកគង្វាលគោឲ្យរួចផុតពីគ្រោះថ្នាក់ដោយរន្ទះព្រះឥន្រ្ដោយយកភ្នំគោវ៌ធនមកបាំងកាំរន្ទះរបស់ព្រះឥន្រ្ទ។
  9. កល្កិន ៖ ជាមនុស្សមានក្បាលសេះជាអវតាទៅអនាគតនឹងចុះមកជួយមនុស្សដោយកាត់សេចក្ដីល្អអាក្រក់ និងឲ្យរង្វាន់មនុស្សល្អ...និងរៀបចំយុគ្គថ្មីឲ្យបានរុងរឿង។
  10. ព្រះពុទ្ធ ៖ ជាព្រះពុទ្ធ (មិនមែនទេនេះដោយសារតែឃើញភាពអស្ចារ្យរបស់ព្រះពុទ្ធទើបព្រាហ្មណ៍បានបញ្ចូលព្រះទៅក្នុងអវតាទី១០របស់ព្រះវិស្ណុ)។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login