Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 23:02

ប្រជាពលរដ្ឋមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គមដូចជា៖

កាតព្វកិច្ចនិងការទទួលខុសត្រូវចំពោះច្បាប់ចរាចរណ៍។ ប្រជាពលរដ្ឋម្នាក់ៗត្រូវគោរពច្បាប់ចរាចរណ៍ដើម្បី៖

  • ការពារសុវត្ថភាពដល់អ្នកធ្វើចរាចរណ៍គឺភាពសុខសាន្តជាសាធារណៈ និងរបៀបរៀបរយ សង្គម
  • ការពារផលប្រយោជន៏ស្របច្បាប់របស់ខ្លួន
  • ការពារអាយុជីវិតរបស់ខ្លួន
  • គោរពសិទ្ធិមានកម្មសិទ្ធិរបស់អ្នកដទៃ

កាតព្វកិច្ចនិងការទទួលខុសត្រូវចំពោះមុខច្បាប់សង្គម។ ច្បាប់គឺបញ្ញាត្តិ មានភាពទៀងទាត់ត្រឹមត្រូវកើតឡើងដោយឆន្ទៈ ប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋភាគច្រើនដើម្បី ការពារប្រយោជន៍ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនិងអាជ្ញាធរដែលជាបុត្រធីតារបស់រដ្ឋត្រូវមានកាតព្វកិច្ចប្រតិបត្តិច្បាប់នោះ ដោយសេចក្តីពេញចិត្ត។ ជំពូកទី៣នៃច្បាប់រដ្ឋធម្មនុញ្ញបានចែងពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលដែលត្រូវបំពេញជាចាំបាច់។ ដូចនេះការគោរពច្បាប់រដ្ឋធម្មនុញ្ញឈ្មោះថាបាន៖

  • បានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • ការពារបូរណភាពទឹកដី និងបរិដ្ឋាននៃប្រទេស
  • ជួយអភិវឍ្ឍន៍ និងថែរក្សាវប្បធម៍សង្គមធម៍ និងអរិយធម៍របស់ខ្លួន
  • បំពេញកាតព្វកិច្ចរបស់ខ្លូនគឺបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្ត

យន្តការនៃការលើស្ទួយសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ៖

  • សិទ្ធិឯកជន ឬសិទ្ធិបុគ្គល
  • សិទ្ធិសង្គម ឬសិទ្ធិសហគមន៍
  • សិទ្ធិសាធារណៈ ឬសិទ្ធិជាមូលដ្ឋាននៃរបៀបរៀបរយសង្គម
  • សិទ្ធិរួចផុតពីទោសប្រហាជីវិតនៅពេលមានគភ៍។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login