សំណួរ
១. តើនរណាជាមេខ្មែរក្រហម? សូមរាប់ឲ្យបាន៣នាក់ ។
២. ព្រះរាជាណាខ្លះបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំង?
៣. ហេតុអ្វីបានជានៅកំឡុងទសវត្សឆ្នាំ៦០កម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអាមេរិច និងវៀតណាមខាងត្បូង?
៤. តើអាស៊ានជាអ្វី ? ហើយតើកម្ពុជាបានទទួលផលប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?
៥. តើព្រះបាទសម្ដេច នរោត្ដម សីហនុ និង សម្ដេច ហ៊ុន សែន មានតួនាទីអ្វីខ្លះក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា?
                                             ចម្លើយ
១. មេដឹកនាំខ្មែរក្រហមមានប៉ុលពត ខៀវសំផន នួនជា អៀងសារី ។
២. ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងរួមមានដូចជា៖
	- ព្រះបាទនរោត្តម (១៨៦០-១៩០៤)
 
	- ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
 
	- ព្រះបាទស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១)
 
	- ព្រះនរោត្តម (១៨៤១-១៩៥៥) ។
 
៣. បានជានៅកំឡុងទសវត្សឆ្នាំ៦០កម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអាមេរិច និងវៀតណាមខាងត្បូងពីព្រោះ ៖
	- ប្រទេសកម្ពុជាកាន់នយោបាយអព្យាក្រឹត
 
	- សហរដ្ធអាមេរិចគ្រៀបសង្កត់ផ្នែកសេដ្ធកិច្ច និងហិរញ្ញវត្ថុដោយផ្ដាច់ជំនួយ
 
	- សហរដ្ធអាមេរិចរិះរកគ្រប់មធ្យោបាយអូសកម្ពុជាចូលប្លុកសេរី
 
	- ថៃឈ្លានពានកម្ពុជា៦លើក
 
	- វៀតណាមឈ្លានពានកម្ពុជា៩លើក ។
 
៤. អាស៊ានជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។ ហើយកម្ពុជាបានទទួលផលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖
	- កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកក្នុងតំបន់
 
	- កម្ពុជាមានឱកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន
 
	- កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរណ៍
 
	- កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
 
	- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
 
	- ផ្លាស់ប្តូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព័ត៌មានថ្មីបន្ថែមទៀត
 
	- កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើនពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចការនយោបាយ និងទំនាក់ទំនងការបរទេស ។
 
៥. ព្រះបាទសម្ដេច នរោត្ដម សីហនុ និង សម្ដេច ហ៊ុន សែន មានតួនាទីក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាដូចជា ៖
+ តួនាទីសម្តេចរោត្តមសីហនុ 
	- ជាតំណាងចលនាត្រីភាគី តំណាងចលនាត្រីភាគីមាន ៖ ចលនាតស៊ូរបស់សម្ដេចន រោត្តម សីហនុ ចលនាតស៊ូរបស់លោក សឺន សាន
 
	- ជាប្រធានក្រុមព្រឹក្សាជាតិជាន់ខ្ពស់  (SNC)
 
	- ជាអ្នកផ្ដួតផ្ដើមគំនិតឲ្យមានកិច្ចចរចារបញ្ចប់សង្រ្គាមនៅកម្ពុជាដែលនាំមានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្គ្រាម
 
	- ជាបិតាផ្សះជាតិ បង្រួបបង្រួមជាតិ ជាក់ស្ដែងក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានវិបត្តិនយោបាយគឺការបែងចែកអំណាចនៃគណៈបក្សនយោបាយ ពីរ គឺ គណបក្សហ៊ិ្វនស៊ិនបិច និង គណបក្សប្រជាជន នៅពេលនោះសម្ដេចនរោត្តម សីហនុបានរិះរកមធ្យោបាយមួយគឺបង្កើតគណរដ្ឋមន្ដ្រីពីរូប ដែលធ្វើឲ្យប្រទេសកម្ពុជាបានទទួលសុខសន្ដិភាព ។
 
+ តួនាទីសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន 
	- តំណាងរដ្ឋាភិបាល នៃរបបសាធារណប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាក្រោយជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
 
	- ផ្កួចផ្ដើមឲ្យមានកិច្ចចរចាបញ្ចប់សង្រ្គាម នៅកម្ពុជាដោយអញ្ជើញចូលរួមគ្រប់ភារកិច្ចចរចា មិនថាតែនៅក្នុងប្រទេសគឺសម្ដេចបានអញ្ជើញទៅចរចានៅប្រទេសក្រៅដទៃទៀតដូចជាពប្រទេស ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី និងប្រទេសបារាំង ឬប្រទេសនៅក្រៅទ្វីប អឺរ៉ុប ផ្សេងៗទៀតជាដើម ។
 
	- ចូលរួមកិច្ចចរចាសន្ដិភាព ២៣ តុលា ១៩៩១ ដែលនាំប្រទេសកម្ពុជាឈានទៅដល់ការបោះឆ្នោតឆ្នាំ ១៩៩៣ 
 
	- ផ្ដល់កិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីឲ្យមានការបោះឆ្នោតមួយនៅកម្ពុជា
 
	- ជាពិសេសក្រោយឆ្នាំ ១៩៩៣ សម្ដេចបានព្រមព្រៀងធ្វើសមាហររណកម្មដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ដោយកម្ទេចអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមក្នុងឆ្នាំ ១៩៩៨  ។