Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

        ការសិក្សាស្នាដៃអក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការផ្តល់នៅមុខងារសំខាន់ៗដល់សង្គមមនុស្សដូចជា មុខងារពុទ្ធិ មុខងារអប់រំនិងមុខងារសិល្ប៍វិទ្យាតាមប្រភេទ និងចលនានៃអក្សរសិល្ប៍ខ្មែរព្រាហ្មនិយម ពុទ្ធិនិយម ខេមរនិយម ជាដើម ។ ក្នុងនោះដែរចលនាអក្សរសិល្ប៍ខេមរនិយម ក៏មានតួនាទីអប់រំដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីស្វែងយល់បញ្ហាជាក់ស្តែងដែលបានកើតឡើងនៅក្នុងសង្គម ។ ដោយបានមើលឃើញពីខ្លឹមសារសំខាន់របស់អក្សរសិល្ប៍ខេមរនិយមបែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា “តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង”

       តើតម្លៃស្នាដៃអក្សរសិល្ប៍ខេរមនិយម ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងយ៉ាងដូចម្ដេច ?

        ដើម្បីបកស្រាយប្រធានខាងលើនេះឱ្យបានក្បោះក្បាយយើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។  “ អក្សរសិល្ប៍ខេមរនិយម ” គឺជារឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលយកសង្គមារម្មណ៍មកចោទនិងដោះស្រាយទៅតា​មប្រយោជន៍នៃសង្គមជាតិ ក្នុងគោលបំណងណែនាំ អនុជន ខេមរជនឱ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាងអំពើអាក្រក់ ។ “ តថភាពជាក់ស្តែង ” សំដៅលើរឿងពិតប្រាកដប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធ ។ ដូចនេះរឿងបែបមនុស្សលោកិយ ជារៀងរបស់ជាតិខ្មែរដែលសង្គមមារម្មណ៍បានលើកមកចោទនិងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមក្នុងគោលបំណងណែនាំ អនុជន ខេមរជន ឱ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសរវាងអំពើអាក្រក់ជារឿងប្រកដប្រជាដែលកើតឡើងក្រោមមនោគតិ និង សិល្ប៍វិធីរបស់អ្នកនិពន្ធឆ្លុះបញ្ចាំងសង្គមត្រប់សម័យកាលពិតមែន ។

       ជាការពិតណាស់អក្សរសិល្ប៍ខេមរនិយមជាអក្សរសិល្ប៍ ដែលអ្នកនិពន្ធចេះលើកយកតថភាពសង្គមខ្មែរពិតៗដូចជា ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ ការសិក្សាអប់រំ ឬផ្នត់គំនិតនៃជនជាតិខ្មែរមកធ្វើការឆ្លុះបញ្ជាំងតាមរយៈសិល្ប៍វិធីរបស់ខ្លួន ។ ជាក់ស្តែងរឿងក្នុងរឿងទុំទាវវិញ ភិក្ខុសោមក៏បានបង្ហាញពីផ្នត់គំនិតប្រជាជនខ្មែរប្រកាន់ភ្ចាប់តាំងពីដើមរៀងមកពីបញ្ហាជំនឿ ក្នុងនោះមានជំនឿទៅលើការទស្សន៍ទាយ កម្មផល និងសាសនា មន្តអាគម ។ យ៉ាងណាមិញទុំសឹក ដើម្បីទៅរកនាងទាវ លោកគ្រូឧបជ្ឈាយ៍បានធ្វើការទស្សន៍ទាយទៅឃើញថានឹងត្រូវស្លាប់បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខនឹងត្រូវមានបុណ្យស័ក្ខធំ “អញវាយលេខលុបគ្រប់ជើងហារលេខឆ្លើយឡើងថាអាកុំពារ កុំពុះទំលុះក្រែងវេទនា ឃើញថានេនពេជ្រគេចគ្រាន់បើ ។ នេនពេជ្រសឹកចុះខែបុស្សបាន ទុំអែញឈប់ទើបប្រសើដល់វិសាខសិនសឹមដើរ សឹកហើយត្រូបលើកបានជាធំ ។ ដោយសារតែទុំមិនស្តាប់តាមទំនាយត្រូបែបនេះហើយ ទើបត្រូវបាត់បង់ជីវិតនៅទីបំផុតនោះ ។ ស្របជាមួយនឹងរឿងដដែលនេះក៏បានបង្ហាញឱ្យឃើញពីវិស័យជំនឿមួយទៀត ដែលគេជឿលើកផល ។ ដូចករណីទុំក្រោយពីគ្រូមិនឱ្យសឹក រួចមកខ្លួនក៏មានការឈឺចាប់ជាខ្លាំង ដោយសារតែនឹកទាវខ្លាំងពេក រួចក៏សម្រេចចិត្តសឹកតែងម្នាក់ឯង ហើយបានចោទប្រកាន់ថាសេចក្តីស្នេហាខ្លួនគឺកើតចេញពីកម្មទៅវិញ ។ “ មិនស្តាយផ្នួសប្រាណបានប៉ុនសក់ កម្មនៅកញ្ចក់ឱ្យងងឹត មោហ៍បាំងឆាំ្មងគ្រប់ក្រសោបរឹត គ្មានគិតគ្មានគូរលោកគ្រូខ្វាល់ ” ។ ជាងនេះទៅទៀត នៅសម័យសង្វែកទោះបីជាមានការគោរពបូជាពុទ្ធសាសនាក៏មែនពិត តែសាសនាព្រាហ្មនៅតែមានឥទ្ធិពលដដែល។ ដូចជាទុំចេះប្រើមន្តអាគមក្នុងសូត្រផ្លុំសេកប្រឹងម្សៅ ក្រោយពីទទួលគ្រឿងបរិក្ខាពីនាងទាវតាមរយៈនាងនោ ដែលយកមកប្រគេននោះ ។ ជាក់ស្តែងដោយនាងទាវមានទឹកចិត្តស្រឡាញ់ខ្ញុំផងក្រោយពីនាងបូងសូងរូចមកនាងក៏យកផាហ៊ុមដន្ទាប់ ម្លូស្លាបារីឱ្យនាងនោយកទៅប្រគេនទុំ ព្រោះនាងកំពុងចូលម្លប់ ។ នេនទុំក៏ “..ឈប់អង់បន្តិចសែកប្រេងម្សៅ រំលឹកដល់ទៅមន្តសាវិកា លិនថោងរវឹករំលឹករក សិម្ពិធីហៅយកមណីចិន្តា...” ។ ទាំងសុទ្ធតែជាមន្តអាគមមេស្នេហ៍ ដែលជាជំនឿមួយក្នុងឥទ្ធិពលសាសនាព្រាហ្មនិយមក្នុងចំណោមជំនឿទាំងឡាយដែលខ្មែរបានប្រកាន់យករហូតមកដល់ពេលនេះ ។ ជាក់ស្ដែងក្នុងដំណើររឿង កុលាបប៉ៃលិន ជាទឹកដីកម្ពុជាដ៏ល្បីល្បាញ សម្បូរត្បូងមានតម្លៃស្ថិតនៅទិសនិរតីទីរួមខេត្តបាត់ដំបងអ្នកនិពន្ធ ញ៉ុក ថែម បានលើកយកវិស័យរសង្គមជាច្រើនមកបង្ហាញតាមអក្សរសិល្ប៍ នៃសិល្ប៍វិធីរបស់លោកក្នុងនោះយើងឃើញថាក្នុងវិស័យវប្បធម៌ ដំណើររឿកូលាបប៉ៃលិនបានប្រាប់ឱ្យយើងដឹងថា សម័យនោះមានសាលារៀន ហើយយុវជនខ្មែរបានសិក្សារៀនសូត្រដូចជាចៅចិត្រចេះបើកឡាន និងចេះជួសជុលម៉ាស៊ីន ។ ជាមួយគ្នានេះដែរគេឃើញថាប្រជាជនខ្មែរ ហើយកម្មករមានចិត្តស្មោះត្រង់ និងគោរពចៅហ្វាយនាយដូចជាពួកកម្មករដទៃទៀត ព្រមទាំងទៅចិត្រដែរមានចិត្តស្មោះត្រង់ចំពោះលោកហ្លួងរតនៈសម្បត្តិ ។ ចំណែកវិស័យសេដ្ឋកិច្ចវិញយើងឃើញថាប៉ៃលិនជាតំបន់រ៉ែត្បូងហើយមានថៅកែប្រកបអាជីវកម្មត្បូងដោយមានជួលកម្មករឱ្យជីកត្បូង នៅតាមរណ្ដៅច្រើនមានការជួញដូរត្បូងមានតម្លៃ ដើម្បីលក់ឬទិញវត្ថុចាំបាច់គេត្រូវធ្វើដំណើរមកផ្សារសង្កែ ឯក្រុងបាត់ដំបងដោយធ្វើដំណើរតាមរថយន្តកាត់ព្រៃភ្នំតាមផ្លូវដ៏លំបាក ។ បន្ថែមពីនេះទៀត រឿងភូមិតិរិច្ឆានដែលជាវណ្ណកម្មពីរនាក់ របស់លោក ឌឹក គាម និង លោក ឌឿន អ៊ិ បានលាតត្រដាងពីបញ្ហាជីវភាពរស់នៅរបស់ប្រជាជន នៅសម័យអាណានិគមបារាំងឆ្នាំ ១៨៦៣-១៩៥៣ បានកេណ្ឌប្រជារាស្ត្រខ្មែរធ្វើជាទាហាន ដើម្បីទៅជួយច្បាំងបារាំងក្នុងលោកលើកទី ១ នោះនៅ (១៩១៤-១៩១៨) ។ លើសពីនេះទៅទៀត លើវិស័យជំនឿផ្សេងៗមានការជឿលើវត្ថុស័ក្តិសិទ្ធិ ពីថែវព្រះវិហារព្រះកែវមរកតដូចជាក្រោយពីប្រមូលទាហានកំណែនបានគ្រប់ចំនួនហើយទាហានទាំងនោះ ទៅស្នាក់នៅក្នុងថែវព្រះវិហារព្រះកែវមរកត ។ ប៉ុន្តែពួកគេលែងគោរពទំនៀមទម្លាប់ខ្មែរ ខ្លះស្រែកហ៊ោឡូឡាធ្វើឫកតាមបារាំង ខ្លួនរៀនដើរជើងទ្រូង ខ្លះទៀតខំហាត់និយាយបារាំង ធ្វើឱ្យទីវត្តអារាមបាត់សេចក្តីស្ងប់ស្ងាត់ ធ្វើឱ្យទាហានខ្លួនជូនអាចម៍ ខ្លះឈឺពោះ ខ្លះគ្រុនញាក់ញ័រ ព្រោះទាហានទាំងនោះមិនជឿលើវត្ថុស័ក្តិសិទ្ធិ ។ បន្ថែមពីនេះដែរខ្មែរយើងនិយមជឿលើអ្នកតា ដូចជានារីដែលមានសង្សារលួចនិយាយនឹងអ្នកតាដង កើ ”សូមលោកតាជួយមើលសង្សារកុំឲ្យបាត់មរតកនៅស្រុកបារាំង”

       សរុបសេចក្តីមកឃើញថា តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមបានឆ្លុះបញ្ចាំងតថភាពជាក់ស្តែងតាមរយៈវិស័យផ្សេងៗនៅក្នុងសង្គមយើង ដូចជាជំនឿ សាសនា ទំនៀមទម្លាប់ របបគ្រប់ប្រទេសពិតប្រាកដមែន ។

       ឆ្លងតាមការបកស្រាយប្រធានពិតជាមានអត្ថន័យល្អ ដែលខ្លួនបញ្ចាំងពីតថភាពសង្គមខ្មែរនៅសម័យទំនើប សម្រាប់ជួយបណ្តុះស្មារតីប្រជាជនខ្មែរស្វែងយល់ពីបញ្ហារបបសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ក្នុងផ្តល់ជាគតិត្រិះរិះពិចារណាពីស្ថានភាពស្រុកទេសដែលបានកើតឡើងកន្លងមក។ ដូមនេះយើងជាយុវជនជាទំពាំងស្នងឬស្សីខិតខំក្រេបជញ្ជក់យកចំណេនវិជ្ជាឱ្យមានប្រយោជន៍ដើម្បីជួយបម្រើប្រទេសជាតិ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login