សំណួរ
១. តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ កើតឡើងនៅឆ្នាំណា ?
២. តើសមាគមអាស៊ានមានសមាជិតប៉ុន្មាន ? ប្រទេសណាខ្លះ ?
៣. តើពិភពលោកយើងនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ?
៤. ពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ។
៥. ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម ?
ចម្លើយ
១. រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុកើតឡើងនៅថ្ងៃ ១៨ មីនា ១៩៧០ ។
២. សមាគមអាស៊ាន១០ មានសមាជិតគឺ ៖
- ព្រះ រាជាណាចក្រកម្ពុជា
- ព្រះរាជាណាច ថៃឡង់
- សហព័ន្ធម៉ាឡេស៊ី
- សាធារណរដ្ឋឥណ្ឌូនេស៊ី
- សាធារណរដ្ឋសិង្ហបុរី
- ប្រ៊ុយណាដារុយសាឡឹម
- សាធារណរដ្ឋសង្គមនិយមវៀតណាម
- សហព័ន្ធមីយ៉ាន់ម៉ា
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
៣. ពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាធំៗដូចជា ៖
- បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឺកជំនន់ កំណើនកម្ដៅ រាំងស្ងួត
- បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើតចលាចល មានបញ្ហាប្រកាន់ជំនឿ
- បញ្ហាសនិ្តសុខស្បៀង ស្បឿងឡើងថ្លៃ បញ្ហាឥទ្ធិពលបដិវត្ត
- បញ្ហាភេរវកម្មអន្ដរជាតិ សង្រា្គម ការកាប់សម្លាប់ និងការជួយដូចមនុស្ស គ្រឿងញៀន... ។
៤. ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ៖
+ ទិដ្ឋភាពវិជ្ជមាន
- ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ( កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម ទេសចរណ៍... ) និងសង្គម ( វប្បធម៌ សិល្បៈ...)
- អភិវឌ្ឍផ្នែកបច្ចេកវិទ្យា ( បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ )
- ធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្ដរជាតិ ( ទូរសព្ទ ទូរទស្សន៍ អ៊នធឺណែត )
- បង្កើតសេដ្ឋកិច្ចទីផ្សារសេរី ( មានការប្រកួតប្រជែង )
- មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនង់ការបរទេស
- បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគម្រាមកំហែងដល់ពិភពលោកឲយទាន់ពេលវេលា ( បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)
- មានភាពងាយស្រួលក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក ៕
+ ទិដ្ឋភាពអវិជ្ជមាន
- ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច ( អ៊ុយក្រែន អ៊រ៉ាក់ លីប៊... )
- មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុងពីសំណាក់ប្រទេសមហាអំណាចមកលើបបប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម
- បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ និងរដ្ឋ ( អ៊ស្រាអែង និង ប៉ាលេស្ទីន )
- ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេកវិទ្យាយោធាទំនើប ដែលបង្កការ គម្រាមកំហែងដល់ពិភពលោក
- កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម
- ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត ។
៥. កម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមព្រោះ ៖
- ប្រកាន់យករបបនយោបាយផ្តាច់ការ ខ្មៅងងឹត
- ទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់
- មេដឹកនាំមានចរិតជាតិនិយមជ្រុល
- ប្រល័យពូជសាសន៍
- បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់
- បង្អត់អាហារ
- បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
- បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
- ធ្វើទារុណកម្ម
- បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- លុបបំបាត់កម្មសិទ្ធិឯកជន
- ធ្វើវិសុទ្ធកម្ម
- ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា
- មនោគមវិជ្ជាជ្រុលនិយម ។