ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ការបកស្រាយ៖ ម្សៅត្រូវបានគេផលិតពីរុក្ខជាតិ និងគេរកឃើញនៅក្នុងទម្រង់នៃភាពហ្មត់ល្អិត ។ ជាមួយនឹងជំនួយនៃកំដៅ ព្រះអាទិត្យ និងជាតិបៃតងនៃស្លឹកឈើ រុក្ខជាតិផ្សំនឹងទឹកដែលបានមកពីដី និងជាតិកាបូនឌីអុកស៊ីតដែលបានពីខ្យល់ធ្វើឱ្យវាបានទៅជាស្ករ។ ស្ករត្រូវបានតែផ្លាស់ប្តូរពីរុក្ខជាតិឱ្យទៅជាម្សៅ ដែលត្រូវបានរក្សាទុកភាពតូចល្អិត១ នៅក្នុងបរិមាណដ៏ធំ ក្នុងដើម មែក ឬស ស្លឹក ផ្លែ និងគ្រាប់របស់វា។
ឧទាហរណ៍៖ ដំឡូងបារាំង (potato) មានជាតិម្សៅច្រើន ។ ធញ្ញជាតិច្រើនប្រភេទដូចជា ពោត ស្រូវ និងស្រូវសាលីក៏មានបរិមាណម្សៅច្រើនដែរ ។ ហេតុផលដែលរុក្ខជាតិមានផ្ទុកជាតិម្សៅទាំងនេះ គឺបញ្ជាក់ថា វាអាចបំរើជាចំណីអាហារសម្រាប់ការអភិវឌ្ឍកូនរុក្ខជាតិ ឬ រុក្ខជាតិទើបដុះចេញពីដីរហូតដល់វាអាចផលិតបានសារធាតុចិញ្ចឹមខ្លួនឯងបាន ។ សម្រាប់មនុស្ស និងសត្វ ម្សៅត្រូវបានគេប្រើប្រាស់ជាប្រភពអាហារថាមពល ។ ដូចជាស្ករ វាត្រូវបានគេធ្វើឲ្យទៅជាកាបូនជាអ្វីដ្រូសែន និងអុកស៊ីសែន ។