2018-08-17 23:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ ឃើញផងដែរថា ស្ដីមិនត្រឹមតែជាមេផ្ទះល្អ ភរិយាល្អ មាតាល្អប៉ុណ្ណោះទេ ថែមទាំងជាអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងការចូលក្នុងសង្គមលើវិស័យនានា ការដឹកនាំ និងអភិវឌជាដើម។ ជាក់ស្តែង តាមរយៈសកម្មភាពរបស់អ្នកស្រីបូរមានទស្សនៈមួយបានលើកឡើងថា ស្ត្រីជាកម្លាំងមួយសង្គមជាតិ ។
តើពុំនោលនេះ មានអត្ថន័យយ៉ាងដូចម្តេចយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍខ្លះ?
ដើម្បីជាជំនួយក្នុងការពន្យល់បកស្រាយនូវទស្សនៈខាងលើយើងគប្បីយល់នូវពាក្យមួយចំនួនដូចជា កម្លាំង ការដឹកញូសា និងអភិវឌ្ឍសង្គមជាតិ ។ កម្លាំង សំដៅទៅលើថាមពលកត្តាលីករ អំណាច ដែលជួយជំរុញនូវអ្វីមួយឲ្យមានចលនា ។ ការដឹកនាំ គឺដំណើរនាំផ្លូវអ្នកដែលមិនដឹងគោលដៅឲ្យទៅដល់គោលដៅ និងសម្រេចបានគោលដៅ។អភិវឌ្ឍសង្គមជាតិ ដំណើរចូលរួមធ្វើឲ្យសង្គមជាតិមានការរីកចម្រើនលូតលាស់ទៅមុខ។ ដូចនេះ “ស្រ្តីជាកម្លាំងមួយយ៉ាងសំខាន់ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ គឺមានន័យថា ស្ត្រីជាកត្តាលីករ ឬជាអំណាចមួយដ៏សំខាន់ដែលបានរួមចំណែកក្នុងការនាំអ្នកដែលមិនដឹងពីគោលដៅឲ្យបានសម្រេចគោលដៅ និងជាអ្នកធ្វើឲ្យសង្គម មានការរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរ។ជាក់ស្តែងនៅក្នុងប្រវត្តិសាស្ត្ររបស់សង្គមកម្ពុជាយើងក៏បានបង្ហាញឲ្យយើងឃើញផងដែរថា ស្ដីពិតជាអ្នកដែលសង្គមមានការរីកចម្រើនជាលំដាប់ ។ តួយ៉ាង ព្រះនាងឥន្ទចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញដឹកនាំនិងធ្វើឲ្យទេវី ជាមេហសីរបស់មហា វីរៈព្រះបាទជ័យវរ្ម័នទី ៧ ហើយជាស្រ្តីមួយដែលដើរតួនាទីដ៏សំខាន់មួយរូប មានស្នាព្រះហស្ថជាច្រើន និងមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ព្រះនាង ជាទ្រ្ដឹស្ដីមួយដែលទទួលបានងារជាបណ្ឌិត ជាទីប្រឹក្សា និងជាសាកលវិទ្យាធិការ ដែលគ្រប់គ្រង ដឹកនាំ សាស្ត្រាចារ្យនិស្សិត និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងសង្គមប្រកបដោយប្រសិទ្ធិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ព្រះនាងក៏ជាអ្នកផ្តល់យុទ្ធសាស្រ្ត គំនិតនយោបាយដឹកនាំដល់ព្រះបាទជ័យវរ្ម័នទី៧ លើការគ្រប់គ្រងដឹកនាំប្រទេសជាតិទាំងមូលប្រកបជោគជ័យបំផុតពោលនៅក្នុងរជ្ជកាលព្រះអង្គនោះប្រទេសកម្ពុជាជាអាណាចក្រមួយដ៏រុងរឿង ដែលបណ្តាសាមន្តរដ្ឋជាច្រើនចំណុះ។ ទាំងនេះគឺដោយសារការចូលរួមរបស់ស្ត្រី ដែលធ្វើឲ្យយើងឃើញច្បាស់ថា ស្ដីជាកម្លាំងមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នជាអ្នកដើរតួនាទីសំខាន់នៅក្នុងវិស័យ នយោបាយ សង្គមកិច្ច វិស័យរដ្ឋបាលនិងវិស័យជាច្រើនទៀត ។ ស្ត្រីជាអ្នកគ្រប់គ្រងផ្ទះសំបែងចិញ្ចឹមបីបាច់ថែរក្សាកូន ប្តី ផ្គត់ផ្គង់ ជម្រុញគ្រួសារ អប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អនិងជាពលករដ៏ជំនាញសម្រាប់សង្គម។ បើយើងក្រឡេកមើលក្នុងជួររដ្ឋាភិបាលក៏ឃើញផងដែរថាស្តីជាអ្នកដើរតួនាទីដឹកនាំគ្រប់គ្រង ចូលរួមសកម្មភាពសង្គមយ៉ាងសកម្មជាក់ស្តែង លោកជំទាវ ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមួយរូប ដែលជំទាវជានិច្ចកាលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាតាំង ពីបាតដៃទទេឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រៀងមក។ លោកជំទាវ កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ត្រីធ្វើមួយរូប ដែលបានជម្រុញនូវការអភិវឌ្ឍសង្គកម្ពុជាតាមរយៈ ការចូលរួមចំណែកក្នុងការចែករំលែកទៅដល់ប្រពលរដ្ឋកម្ពុជា នៅក្នុងប្រទេសកម្ពុជាទាំងមូល ដែលញាំងឲ្យទុក្ខលំបាកមួយចំណែកធំត្រូវបានកាត់បន្ថយ ហើយប្រែក្លាយជាមានភាពសម្បូរសប្បាយសុភមង្គលគ្រប់ក្រុមត្រសាដោយសារតែ លោកជំទាវ បានរួមចំណែកតាមរយ:កាកបាទក្រហមកម្ពុជា ដែលលោកជំទាវជាប្រធានប្រតិបត្តិបាននឹងកំពុងមានសកម្ម ដំណើរការដ៏ល្អប្រសើរ យ៉ាងសកម្មក្រៃលែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះក្នុង ន័យធ្វើឲ្យសង្គមកម្ពុជាមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងបង្កើតសុខសន្តិភាព។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍វិញ យើងក៏បានឃើញយ៉ាងច្បាស់ផងដែរថា ពិតជាកម្លាំងមួយ ដ៏សំខាន់ក្នុងការដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍសង្គមជាតិ ។ ជាក់ស្តែង តាមរយៈអត្ថបទសម្រង់ខាងលើ តួអង្គអ្នកស្រីបូរ ជាស្តីមួយរូបជាបេឡាធិការជាសមាជិកគណៈកម្មការអភិវឌ្ឍភូមិ ជាគ្រូបង្រៀនអក្ខរកម្មជាអ្នកអប់រំល្អ។ ហើយអ្នកស្រីបានចូលរួមចំណែកក្នុងការកែប្រែ ភូមិឲ្យមានការអភិវឌ្ឍដូចជា បង្រៀនឲ្យស្តីក្នុងភូមិដែលមិនចេះអក្សរអាចសរសេរ និងអាចអានបានដឹកនាំ និងជំរុញប្រជាពលរដ្ឋក្នុងភូមិធ្វើផ្លូវថ្នល់ ប្រឡាយទឹក និងបាន ធ្វើឲ្យប្រជាលរដ្ឋ ក្នុងភូមីមានជីវភាពធូរធារ យល់ដឹងពីសិទ្ធិតួនាទីរបស់ខ្លួន មិនតែប៉ុណ្ណោះទេ តាមរយៈអ្នកស្រីបូរទៀតសោតបានកែប្រែផ្លូវក្នុងភូមិពីក្រហេងក្រហូងទៅជាធំទូលាយ ក្រាលគ្រួសក្រហមល្អស្អាត ជាពិសេសទៅទៀតនោះ ប្រសនៅក្នុងភូមិបានយល់ពី តម្លៃរបស់ស្រ្តី ជាមេផ្ទះដ៏ចំណាន ជាអ្នកដឹកនាំ និងជាអ្នកធ្វើឲ្យសង្គមជាតិអភិវឌ្ឍ។នេះបញ្ជាក់ឲ្យឃើញថា ស្ត្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពអភិវឌ្ឍសង្គមជាតិ។មួយវិញទៀត យើងក្រឡេកមើលវណ្ណកម្ម របស់លោក ទី ជីហួត រឿង តេជោយ៉ត ក៏បានបង្ហាញឲ្យឃើញផងដែរថា ស្ដីជាកម្លាំងមួយយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិនោះ។ ជាក់ស្តែង តាមរយៈសកម្មភាពរបស់តួអង្គ ជំទាវស្រែន ដែលបានជួយគេជោមាសក្នុងការប្រើ ល្បិចយកឈ្នះស្តេចសម្រែដើម្បីជួយប្រទេសជាតិឲ្យផុតពីការឈ្លានពានរបស់ខ្លាំងសត្រូវ ដែលញាំងឲ្យប្រទេសបានសុខសន្តិភាព លែងមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវតទៅទៀត។ មួយវិញទៀត ក្នុងរឿងភូមិតិរិច្ឆាន ព្រឹត្តិការណ៍មួយនៅភូមិក្រាំងលាវនាងនី នាងប៊ី បានជួយជ្រោមជ្រែងប្ដី អ្នកភូមិរបស់ខ្លួនក្នុងសែសបានសម្រេច ដោយគ្រានោះអ្នកស្រកលែងមានការការតវ៉ាទាមទារសេរីភាព ការបញ្ចុះពន្ធអាករជាមួយបារាំង គាបសង្កត់ពីសំណាក់បារាំង មានសេរីភាពរួចផុតពីកវេទនា។
ឆ្លងតាមការបំភ្លឺនូវខ្លឹមសារទាំងឡាយនេះបើអាចឃើញច្បាស់ថា ស្ត្រីជាម្លាំងមួយយ៉ាងសំខាន់ចូលរួមចំណែកក្នុងការដឹកនាំនិងអភិវឌ្ឍសង្គមជាតិពិតប្រាកដមែន ព្រោះទីណាមានការអភិវឌ្ឍរីកចម្រើន គឺមានវត្តមានស្រ្ដី។
សរុបមកស្តីជាកម្លាំងមួយយ៉ាងសំខាន់ដែលចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ពិតជាបានបង្កប់នូវអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅដើម្បីអប់រំ មនុស្សខ្មែរយើងគ្រប់រូបឲ្យយល់ដឹងពីតម្លៃរបស់ស្ត្រី ថាស្ត្រីជាមាតានៃពិភពលោក ជាអ្នកដឹកនាំ គ្រប់គ្រងស្តីជាឆ្អឹងខ្នងនៃសង្គម និងជាអ្នកចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។ ក្នុងនាមយើងជាកូនខ្មែរមួយរូបត្រូវយល់ពីតម្លៃស្ដី ហើយចេះលើកតម្កើងស្ដីផ្ដល់អាទិភាព គោរពស្រឡាញ់ស្ត្រីដើម្បីឲ្យស្ត្រីកម្ពុជាមានលទ្ធភាព និងសមត្ថភាពពេញបរិបូរដូចស្ត្រីនៅបណ្តាប្រទេស ឬសហគមនានាលើសាកលលោក និងជាពិសេសដើម្បីរួមចំណែកក្នុងអភិវឌ្ឍសង្គមកម្ពុជាយើងឲ្យមានការរីកចម្រើនលូតលាស់ទៅមុខដូចបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកយើងនេះ ។ម៉្យាងទៀតត្រូវជួយជំរុញ និងបង្កលក្ខណៈងាយស្រល់ឲ្យបានចូលរួមគ្រប់សកម្មភាពសង្គម។