Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ? ព្រោះអ្វី ?

២. . តើអ្នកធ្វើអ្វីខ្លះដើម្បីបង្ហាញថា អ្នកស្រឡាញ់មនុស្សដទៃដូចស្រឡាញ់ខ្លួនឯង ?

     . ការយោគយល់ ការសន្ទោសប្រោសប្រណីរវាងមនុស្ស និងមនុស្សបានផ្ដល់ផលប្រយោជន៍អ្វីដល់សង្គមជាតិ ?

៣. ប្រទេសជាតិមួយអភិវឌ្ឍទៅអាស្រ័យដោយធនធានមនុស្ស ? ចូរបកស្រាយបំភ្លឺអោយបានក្បោះក្បាយ ។​

ចម្លើយ

១. មូលហេតុដែលខ្ញុំចង់ធ្វើជាគ្រូបង្រៀន ៖

  • ចង់អោយយុវជនជាអ្នកបន្តវេនពីមនុស្សជាទីសង្ឃឹម និងជាសាសរទ្រូងប្រទេសជាតិ
  • អប់អោយមានចំណេះដឹងទូលំទូលាយ​
  • អប់អោយមានសីលធម៌ និងគុណធម៌ល្អ
  • អប់អោយមានលក្ខណៈវិទ្យាសាស្រ្ត និងលទ្ធិប្រជាធិបតេយ្យ​
  • អប់រំឲ្យមានសុខភាពមំាមួន
  • អប់រំឲ្យមានមនសិការខ្ពស់ប្រទេសជាតិ
  • អប់រំឲ្យមានសាមគ្គីភាពល្អ
  • អប់់រំឲ្យមានល្បិច​និងវិធីសាស្រ្តសម្រាប់ផ្ដល់ចំណេះដឹង​ និងអប់រំដល់មនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អពិតប្រាកដ
  • អប់ឲ្យយល់ដឹងពីបរិស្ថានល្អ
  • ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗ និងផ្តល់បទពិសោធន៍ល្អទៅដល់អ្នកបន្តវេន
  • ចេះស្វ័យអភិវឌ្ឍខ្លួនឥតឈប់ឈរ
  • ម៉្យាងទៀតគ្រូរបង្រៀនជា ៖
  • ជាអ្នកដឹងនាំខាងសតិបញ្ញាមនុស្ស
  • ជាអ្នកកសាងសង្គមជាតិ គ្រូល្អនាំឲ្យយុវជនល្អនាំឲ្យប្រជាជនមានការរីកចម្រើន ថ្លៃថ្លូរ និងរុងរឿង
  • ជាអ្ន​កកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេស
  • ជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសនិ្តសុខ សេចក្ដីថ្លៃថ្នរ និងសុភមង្គល
  • ជាវិស្វករខាងសតិញ្ញារបស់ជាតិ
  • ជាអ្នកកសាងគុណធម៌និងគុណភាពរបស់មនុស្សក្នុងសង្គម
  • ជាគ្រូពេទ្យបំបាត់រោគល្ងង់ខ្លៅលើផែដី
  • ជាអ្នកសង់គ្រឹះរបស់មនុស្សយើង ។​

២. ក. ដើម្បីបង្ហាញថា យើងថាស្រលាញ់មនុស្សដទៃដូចស្រលាញ់ខ្លួនឯងយើងត្រូវ ៖

  • គោរពសិទិ្ធប្រជាធិតេយ្យ
  • ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្ស
  • ប្រកាន់ព្រហ្មវិហារធម៌
  • អប់ណែនាំដទៃឲ្យដើរផ្លូរល្អ ។

. ការយោគយល់ការសន្ទោសប្រណីរវាងមនុស្ស និងមនុស្សបានផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិដូចជា ៖

  • សុខសុវត្ថិភាពផ្ទាល់ខ្លួន​​ សង្គម និងមានសាមគ្គីភាពល្អ
  • សេចក្ដីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់ឧត្តុងឧត្តម
  • ពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ
  • សង្គមមានការអភិវឌ្ឍ ។

៣. ប្រទេសជាតិមួយអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស​ ៖ ធនធានមនុស្សជាប្រភពថាមពលមនុស្សដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ។

  • បកស្រាយគំនិតប្រធាន ទាមទារនូវគំនិតយ៉ាងគឺ ៖
  • ការបណ្ដុះបណ្ដាលនូវបញ្ញាស្មារតី ទាក់ទងនឹងការត្រិះរិះពិចារណា ចេះថ្លឹមថ្លែងវែកញែកបណ្តាលចំណេះវិជ្ជានានា គូបផ្សំសីលធម៌ គុណធម៌ ពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធខួរក្បាល (ចំណេះដឹងទូលាយ បច្ចេកទេស វិទ្យាសាស្រ្ដទំនើប មានចំណេះធ្វើនិងបទសោធន៍សិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មនសិការជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លានវៃ )​ ។​
  • ការបណ្ដុះបណ្ដាលនូវផ្លូវចិត្តគំនិត ឆន្ទៈមោះមុតប្រយុទ្ធយ៉ាងអង់អាចក្នុងកិច្ចការអភិវឌ្ឍព្រទេសជាតិទប់ទល់នឹងសកម្មភាព អសកម្មភាព ស្ដែងចេញជាស្មារតី សាមគ្គីជាតិ អហិង្សា បង្កើតនូវការស្រលាញ់ ថែរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាព្រលឹងរបស់មាតុភូមិ
  • ស្នាដៃ ដែលជាទេពកោសល្យរថបស់បុគ្គលគ្រប់រូបគឺជា​កោសិការបស់សង្គម បុគ្គលម្នាក់ៗត្រួវតែធ្វើអ្វីដែលជាគុណប្រយោជន៍ដល់សង្គម និងខ្លួនឯងរស់មិនទង្ងន់ផែនដី ។​ មិនប្រកាន់វណ្ណៈឋានៈពណ៌សម្បុរ និន្នាការនយោបាយ​ជំនឿសាសនា ស្ថាបនិក ដ៍សកម្ម ក្នុងការកសាងនូវប្រវត្តិសាស្រ្ដសង្គមជាតិ
  • អប់រំនិងបណ្ដុះបណ្ដាលលើកាយសម្បទារ សុខភាពអនាម័យ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់ នូវទស្សនៈហូបស្អាត ផឹកស្អាត រស់នៅស្អាត នាំឲ្យទទួលបាននូវសុខភាពមាំមួន កម្លាំងខ្លាំងក្លាប្រាជ្ញាឈា្លសវៃនាំឲ្យភិវឌ្ឍប្រទេសជាតិបានជឿនលឿន ។

សេចក្ដីសន្និដ្ឋាន រួចសេចក្ដីចំណុចសំខាន់ៗដូចបានពោលខាងលើគឺជាប្រភពដើមជំនុញដល់ការអភិវឌ្ឍធនធានមនុស្ស ឈានឆ្ពោះដល់ការអភិវឌ្ឍប្រទេសជាតិដែលពុំអាចចំណុចណាមួយបានឡើយ ។

វិញ្ញាសាទី២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login