Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-24 01:36

ប្រាសាទព្រះវិហារមានទីតាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក (ដែលពីដើមស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតក្នុងខេត្តព្រះវិហារ)។ សាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម "ព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងអំឡុងឆ្នាំ ១០១២-១០៥០" (យោងតាមឯកសាររបស់លោក ត្រឹងងា) ប៉ុន្តែមានឯកសារខ្លះដាក់ថា៖ ព្រះបាទសូរ្យវរ័ន្មទី២ កាលបរិច្ឆេត ១១១៣-១១៥០ (​ឯកសារពិគ្រោះឆ្នាំ ១៩៩៥របស់ក្រសួងអប់រំ)។

ប្រទេសសៀមបានរំលោភយកប្រាសាទ​ព្រះវិហារខ្មែរ​នៅក្នុងឆ្នាំ ១៩៥៤ ដែលខុសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែ​ក្រោយមក ត្រូវបានតុលាការ​អន្តរជាតិ​ក្រុងឡាអេ​កាត់ឱ្យ​ខ្មែរឈ្នះក្តី តាមផ្លូវច្បាប់​ក្រោមព្រះតំរិះដ៏ឈ្លាសវៃ និងអហិង្សារបស់សម្តេចព្រះនរោត្តមសីហនុ នៅថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨: អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login