ការធ្វើជំរឿនបានផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ដូចខាងក្រោម៖
- ប្រមូលទិន្នន័យដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជារាស្ត្រ (អត្រាកំណើត អត្រាភាពក្រីក្រ មរណៈ តំហយចុះ អត្រាអនក្ខរជន..) បញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន និងបណ្ដាមូលហេតុផ្សេងទៀតដែលពាក់ព័ន្ធ។
- ចង្អុលបង្ហាញ ជាមូលដ្ឋាន វិភាគលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ហើយអាចព្យាករណ៍ទស្សន៍ទាយ អំពីទំហំនៃតម្រូវការរបស់ប្រជាពលរដ្ឋនាពេលអនាគត ដើម្បីឲ្យស្ថាប័នជំនាញ ផ្ដល់យោបល់ជូនរដ្ឋាភិបាល និងជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលដើម្បីធ្វើការសំរេចចិត្តប្រកបដោយ សុភវិនិច្ឆ័យសមហេតុសមផល។
- សាងផែនការអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ធានាបានស្ថិរភាព តុល្យភាព និងចំទិសដៅតម្រូវការ ចាំបាច់ដើម្បីសុពលភាពសង្គម។
- ផ្ដល់លទ្ធភាពដល់សហគមន៍អន្តរជាតិ (ស្ថានទូត នៃបណ្ដាប្រទេសជាមិត្ត អង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រជាជាត អ្នកពាក់ពណ័ន្ធ កម្មវិធីជំនួញអភិវឌ្ឍន៍) ដើម្បីកំណត់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅ។ អាចដាក់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅផង។
- បង្ករលក្ខណៈងាយស្រួលដល់វិនិយោគក្នុងស្រុក និងបរទេសបណ្ដាក់ទុន រកស៊ី និងអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ។