- សិទ្ធិ ជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុភមង្គល។
- សេរីភាព ជាភាពដែលត្រូវធ្វើ អ្វីៗបានតាមចិត្តតាំងពីកំណើត ដោយគ្មានព្រំដែនកំណត់។
ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្ថិតក្នុងព្រំដែនច្បាស់លាស់ ដើម្បីកុំក្លាយជាការរំលោភសិទ្ធិ។
- ព្រំដែននៃសិទ្ធិគឺច្បាប់។
- ព្រំដែននៃច្បាប់គឺសិទ្ធិ។
- ការប្រើសិទ្ធិមិនគោរពច្បាប់ នាំឲ្យអនាធិបតេយ្យ។
- ការប្រើច្បាប់មិនគោរពសិទ្ធិ នាំឲ្យផ្តាច់ការ។