Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-26 01:19

មូលហេតុ​ដែល​នាំឲ្យ​មានអំពើហិង្សាក្នុងគ្រួសារ​មានដូចជា៖

  • ភាពអវិជ្ជា - អនក្ខរជន ភាពល្ងង់ខ្លៅ ដែលគ្មានការពិចារណា
  • ភាពក្រីក្រ​ - ទីទ័លក្រ ធ្វើឲ្យ​មានភាព​មួម៉ៅ ខឹងអ្នកដទៃ
  • សេពគ្រឿស្រវឹង - ធ្វើឲ្យភ្លេចភ្លាំងស្មារតី ប្ដូរចរឹតពី ស្លូត ទៅជា កាច
  • និង ការរើសអើង។ 

កត្តា​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សាក្នុងគ្រួសារមានដូចជា៖

  • កត្តាធម្មជាតិ ៖ ស្ត្រីមានកម្លាំងខ្សោយជាងបុរស។ 
  • កត្តាបុគ្គល ៖ ប្តីមានអំណាចចាត់ទុកប្រពន្ធជាទាសី រឹងរូស ឆាប់ខឹងឆេវ​ឆាវ មួមៅ មើលងាយស្ត្រីភេទ មិនទទួលខុសត្រូវលើភារកិច្ច គិតថា អំពើហិង្សា ជាដំណោះស្រាយ ជាការអប់រំទូន្មាន។ 
  • កត្តាទំនៀមទម្លាប់ប្រពៃណី ៖ ការមិនឲ្យតម្លៃស្ត្រី ;ការអប់រំស្ត្រីឲ្យខ្លាចប្តី ;គោរព ស្តាប់បង្គាប់ប្តី សុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង ។ 
  • កត្តាសង្គម ៖ គិតថាជាបញ្ហាឯកជន; មិនហ៊ានលូកដៃចូលក្នុងរឿងគ្រួសារគេ; មិនហ៊ានអន្តរាគមន៍ រឿងតូចតាច ។ 
  • កត្តាច្បាប់ ៖ ពុំទាន់មានច្បាប់ ការទប់ស្កាត់នៅមានកម្រិត​ត្រឹមការ​ផ្សះផ្សារ​ សម្រុះសម្រួល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login