អត្ថន័យនៃទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
- ពណ៌ខៀវ៖ តំណាឲ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ។
- ពណ៌ក្រហម៖ តំណាងស្មារតី អង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ និងធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ គឺ ប្រជារាស្ត្រ។
- រូបប្រាសាទអង្គវត្ត ពណ៌ស៖ តំណាងឲ្យ សាសនា សីលធម៌ ចរិយាធម៌ និងតំណាងឲ្យអរិយធម៌ ខ្មែរដ៏រុងរឿងនៃសម័យ មហានគរ។