Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-28 02:15

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​មាន​រាង ជា​ពហុ​កោណ​ស្ទើរ​ស្មើ​ជ្រុង​។​ មាន​បណ្តោយ​ពីលិច​ទៅកើត​ប្រវែង​៥៦០គ.ម ពី​ជើង​ទៅត្បូង ប្រវែង​៤៤០គ.ម។ មាន​ព្រំ​ប្រទល់​ទាំង​អស់​ប្រវែង ២៦០០គ.ម (៥/៦ ជាដីគោក និង ១/៦ ជាឆ្នេរសមុទ្រ)។

  • ឈ្មោះជាផ្លូវការ :ព្រះរាជាណាចក្រកម្ពុជា
  • ផ្ទៃដី :១៨១,០៣៥ គ.ម២
  • ប្រជាជន :១៤,២៤១,៦៤០ នាក់ (២០០៨)
  • រាជធានី :ភ្នំពេញ
  • ភាសាផ្លូវការ :ខ្មែរ
  • ថ្ងៃឯករាជ្យ :០៩ វិច្ឆិការ ១៩៥៣ ពីប្រទេសបារាំង
  • រូបីយវត្ថុ :រៀល​ (៛)
  • លំនាំចេញ :ឈើ កៅស៊ូ សំលៀកបំពាក់ ស្រូវ ល្ង ម្រេច ត្រីស្រស់ ពោត សណ្តែក សៀង ស្រាបៀរ..។
  • លំនាំចូល :ទឹកដោះគោកំប៉ុង ស្ករស បារី ក្រណាត់ ស្បៃមុង សរសៃ អំបោះ ស៊ីម៉ង់ត៏ ប្រេងឥន្ធនៈ រថយន្ត ទូរទស្សន៏ វិទ្យុ ម៉ាស៊ីនភ្លើង គ្រឿងបន្លាស់យានយន្ត ផលិតផលឳសថ។
  • ឧស្សាហកម្ម(សិប្បកម្ម) :ផលិតគ្រឿងឧបភាគបរិភាគ បាវ វាយនភណ្ឌ ភេសជ្ជៈ ដែកគោល សំបកកង់ ឳសថ បារី..។
  • ដៃគូរនាំចេញ និង នាំចូល :សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ថៃ អាឡឺម៉ង ចិន តៃវ៉ាន់ឮ និងសឹង្ហបុរី។
  • ផលិតផលសរុបក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP) : ២,០៦៦ $US(២០០៨)
  • តំបន់រដ្ឋបាល :មានចំនួន២៣ខេត្ត និង១រាជធានី។
  • សាសនា :ព្រះពុទ្ធ (ហិនយាន)
  • រដ្ឋាភិបាល :ទំរងរដ្ឋាភិបាល រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
    • ប្រមុខរដ្ឋ ព្រះមហាក្សត្រ ផង។​​​​
    • ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តី
    • ព្រះរាជាត្រូវជ្រើសរើសដោយក្រុមព្រឹក្សារាជសម្បត្តិ។​​​​
  • អង្គនីតិបញ្ញត្តិ :សភាពីជាន់ គឺរដ្ឋសភា និង ព្រឹទ្ឋសភា​រដ្ឋសភា​មាន​១២៣​អាសនៈ សម្រាប់​អាណត្តិ៥ឆ្នាំ និងព្រឹទ្ឋិសភា មាន៦១អាសានៈ សម្រាប់អាណត្តិ៦ឆ្នាំ។
  • ​ លេខកូដប្រទស : ៨៥៥

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login