ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ កំណត់យកសំណាកនៃភាពរឹងពី១ដល់១០គឺ៖
១-ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក។
២-ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក
៣-កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង
៤-ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប
៥-អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប
៦-ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច
៧-ក្វាត (Quartz) អាចឆ្កូតដែកថែប នឹងកញ្ចក់រឹង
៨-ពេជ្រពណ៍លឿង (Topaz) អាចឆ្កូតក្វាត
៩-កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៍លឿង
១០-ពេជ្រ ជារ៉ែដែលរឹងជាងគេ អាឆឆ្កូតគ្រប់សារធាតុទាំងអស់បាន។