2017-07-28 10:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការជីកយករ៉ែមាន ៤ប្រភេទគឺៈ
១-ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។
២-ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់។
៣-ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ទឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ។
៤-ការជីកយករ៉ែបញ្ឃរៈ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។