កិលេស ជាគ្រឿងសៅហ្មងនៃចិត្ត គឺចិត្តដែលមានធូលី គឹមាន លោភៈ ទោសៈ មោហៈ
កិលេសមាន១០យ៉ាងគឺ៖
- សក្កាយទិដ្ឋិៈ ការប្រកាន់ថាកាយជារបស់ខ្លួន ឬបញ្ចក្ខន្ធជារបស់ខ្លួន
- វិចិកច្ឆាៈ សេចក្តី សង្ស័យ ស្ទាក់ស្ទើរ មិនប្រាកដ
- សីលព្វត្តបរាមាសៈ ប្រកាន់នូវវត្តប្រតិបត្តិរបស់ខ្លួនថាត្រឹមត្រូវ
- កាមរាគៈ សេចក្តីត្រេកអររីករាយក្នុងវត្ថុកាមតម្រេកក្នុងកាម
- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
- រូបរាគៈ សេចក្តីត្រេកអរនៅក្នុងរួបភាពតម្រេកក្នុងរួប
- អរូបរាគៈ សេចក្តីត្រេកអរនៅក្នុងអរូបតម្រេកក្នុងអរូប
- មានៈ សេចក្តីប្រកាន់លើកតម្កើងខ្លួនឯងមើលងាយអ្នកដទៃ
- ឧទ្ធច្ចៈ ចិត្តរសាប់រសល់ រវើរវាយ
- អវិជ្ជាៈ សេចក្តីល្ងង់ខ្លៅ ភាពមិនដឹង។