2017-07-29 23:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នាមនិងបារមីរបស់ព្រះពោធិសត្វទាំង១០គឺ៖
១. វេស្សន្តរ ៖ ទានបារមី = ការធ្វើទាន (ថ្នាក់បរមត្ថ)
២. ភូរិទត្ត ៖ សីលបារមី = ការគោរពវិន័យតាំងចិត្តឲ្យបានល្អ (ក្នុងសីល)
៣. តេមិយ ៖ នេក្ខកម្មបារមី = ការចេញចាកបួស
៤. មហោសថ ៖ បញ្ញាបារមី = ឈ្លាសវៃ អាចដោះស្រាយបញ្ហាបានដោយស្រួល
៥. មហាជនក ៖ វិរយបារមី = ការព្យាយាម
៦. ចន្ទកុមារ ៖ ខន្តីបារមី = ការមានចិត្តអំណត់ អត់ធ្មត់
៧. វិធូរបណ្ឌិត ៖ សច្ចាបារមី = ការនិយាយពាក្យពិត ស្មោះត្រង់ ទៀងត្រង់
៨. នេមិរាជ ៖ អធិដ្ឋានបារមី = ការតាំងចិត្តមាំចំពោះអ្វីមួយ (រក្សាសីល)
៩. សុវណ្ណសាម ៖ មេត្តាបារមី = ការមានចិត្តអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ (ទោះបីសម្លាប់ខ្លួនឯងក៏ដោយ)។
១០. នារទ ៖ ឧបេក្ខាបារមី = ការប្រកាន់យកផ្លូវកណ្តាល ការតាំងចិត្តជាកណ្តាល។