ពុទ្ធិ គឺជាចំណេះដឹងទូទៅរបស់មនុស្ស។ គេចែកពុទ្ធិជាបីគឺ៖
- ពុទ្ធិសាមញ្ញ៖ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ឧ.ព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។
- ពុទ្ធិស្យង់៖ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគ ពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ។ ឧ.ទឹកពុះនៅសីតុណ្ហភាព១០០អង់ស្សារសេ និងកកនៅសីតុណ្ហភាព០អង់សង្សារសេ។
- ពុទ្ធិទស្សនវិជ្ជា៖ ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគមានលក្ខណៈជ្រាលជ្រៅ ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិទស្សនវិជ្ជា ជាអ្នកវាយតម្លៃ និងតម្រង់ទិស ពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង។ ឧ.ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ។