Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Question Answer get +5 Points
user icon
6 years ago

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ?


សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិតនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ។ រាជរដ្ឋាភិបាលនឹងសិក្សាវាយតម្លៃឱ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រអភិវឌ្ឃប្រព័ន្ធសន្តិសុខសង្គម។
1517 Views 1 Answers 0 Comment 0 Like
Question Answer get +5 Points
user icon
6 years ago

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ?


ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការការពារកម្មករនិយោជិតមានភាពប្រសើរឡើង ហើយនិងបង្កើនផលិតភាពរបស់សហគ្រាស។ កិច្ចការនេះគេទាមទារឱ្យពង្រឹងយន្តការតាមដាន ត្រួតពិនិត្យនិងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ ការចាំបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គមផងដែរ។
1328 Views 1 Answers 0 Comment 0 Like
Question Answer get +5 Points
user icon
6 years ago

តើក្រសួងការងារ និងវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឃមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស?


គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាកម្មការងារ និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទីផ្សារការងារដំណើរការបានល្អ។ សេវាកម្មនេះរួមមាន៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឱ្យចូលធ្វើការការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត។ សេវាការងារនេះជួយបំពេញតម្រូវការងារក្នុងអនុវិស័យអាទិភាព។
1124 Views 1 Answers 0 Comment 0 Like
Question Answer get +5 Points
user icon
6 years ago

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងក្រោម?


កម្មវិធីយុទ្ធសាស្ត្រនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៍មានទីផ្សារការងារ សំដៅធ្វើឱ្យព័ត៍មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គង់ការងារ ដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្ត្រ។ ប្រព័ន្ធព័ត៍មានទីផ្សារការងារដែលដំណើរការល្អទាមទារឱ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឱ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ។
1150 Views 1 Answers 0 Comment 0 Like

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login