កត្តាសំខាន់ៗដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យរួលរលំគឺ
- កត្តាប្រជាជន ៖ ប្រជាជនមិនពេញចិត្តនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលធ្វើបាប កាប់សម្លាប់គ្មានត្រាប្រណី បង្អត់អាហារ ប្រើធ្វើការជាទម្ងន់ ខ្វះសម្លៀកបំពាក់ ផ្ទះសំបែង ថ្នាំសង្ហូវព្យាបាល ដូច្នេះ ប្រជាជនកម្ពុជាលែងគាំទ្ររបបនេះទៅទៀត
- កត្តាវិសុទ្ធ ៖ កម្ពុជាប្រជាធិបតេយ្យលែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិម ភូមិភាគ តំបន់ រហូតដល់ឃុំ ភូមិ ។ ដូច្នេះ ឱ្យតែពួកគេសង្ស័យ លើជនណាមួយ ឬក្រុមណាមួយ ពួកគេសម្លាប់ចោលទាំងអស់ដូចពាក្យស្លោកពោលថា “សម្លាប់ច្រឡំ” ជាជាងលែងច្រឡំ “ទុកមិនចំណេញ ដកចេញមិនខាត” ។
- សង្រ្គាមជាមួយវៀតណាម នៅឆ្នាំ ៩៧៥ ពួកខ្មែរក្រហមបានបញ្ជូនទៅព្រំដែនវៀតណាម ហើយធ្វើសង្គ្រាមរប៉េះរប៉ោងតាមព្រំដែន ។ នៅដើមឆ្នាំ ១៩៧៨ កងទ័ពវៀតណាមបានប្រើកាំភ្លើងទំនើបនិងយន្តហោះវាយបកមកលើកងទ័ពប៉ុលពតវិញ ។ នៅថ្ងៃទី ២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានបង្កើតឡើងដែលមានលោក ហេង សំរិនជាប្រធាន ។ កងទ័ពវៀតណាម សហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយកងទ័ពកម្ពុជាប្រជាធិបតេយ្យឱ្យដកថយហើយរំដោះក្រុងភ្នំពេញនៅថ្ងៃ ៧ មករា ១៩៧៩ ជាស្ថាពរ ។