Point Center Login Help
Norway

ការជ្រើសរើសបុគ្គលិក គឺមិនខ្វល់ពីសញ្ញាប័ត្រពេកនោះទេ ឱ្យតែបេក្ខជនមានចំនុចទាំងនេះគឺល្អបំផុត

By: Chap Narith
Date: 2020-02-11 09:37
Category: Work Experience
1297 0 0

បើទោះជាមិនបានបញ្ចប់ការសិក្សាក៏អាចមានឱកាសបានចូលធ្វើការងារនៅក្នុងក្រុមហ៊ុនធំៗដែរ បើសិនជាពួកគេជាបុគ្គលដែលមាន “ក្រមសីលធម៌ការងារខ្ពស់ មានសតិបញ្ញាល្អ មានទេពកោសល្យ និងមានតម្លៃគួរឱ្យទុកចិត្ត” ព្រោះថាចំជាញក្រៅពីនេះ ក្រុមហ៊ុនភាគច្រើនគឺអាចបណ្ដុះបណ្ដាលបាន។

ប្រសិនបើបុគ្គលណាម្នាក់ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ នោះ បង្ហាញថាពួកគេមានសមត្ថភាពអស្ចារ្យ ប៉ុន្តែវាមិនចាំបាច់នោះទេ ព្រោះថាប្រសិនបើអ្នកក្រឡេកទៅមើលលោក Bill Gates, Larry Ellison ឬ Steve Jobs បុគ្គលទាំងអស់នោះសុទ្ធតែមិនបានបញ្ចប់ការសិក្សា តែលទ្ធផលដែលពួកគេទទួលបានសុទ្ធតែអស្ចារ្យ។

មែនទែនទៅ តាមរយៈបទពិសោធន៍បានបង្ហាញថា ការសិក្សាពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ក៏ប៉ុន្ដែមិនមែនមានន័យថាមនុស្សដែលមិនបានបញ្ចប់ការសិក្សានឹងទទួលបរាជ័យ ហើយគ្មានសមត្ថភាពនោះដែរ។ ភាពប៉ិនប្រសប់ជាក់ស្ដែង និងអាចបត់បែនគ្រប់កាលៈទេសៈក្នុងការធ្វើការទៅវិញទេ ដែលជាសញ្ញប័ត្រពិតប្រាកដ ដូច្នេះហើយសម្រាប់ក្រុមហ៊ុនធំៗ បើទោះបីជាបុគ្គលិកដែលដាក់ពាក្យមកធ្វើការរៀនមិនចប់វិទ្យាល័យ ក៏នៅតែមានការស្វាគមន៍ជានិច្ច៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login