Point Center Login Help
Norway

វិធីសាស្ត្រមើលមេរៀនឱ្យយឆាប់ចាំ និងការត្រៀមខ្លួនសម្រាប់ថ្ងៃប្រលង

By: Chap Narith
Date: 2020-02-11 10:38
Category: Study Experience
1806 0 0

ការចងចាំចំណាំរបស់អ្នកជាធម្មតាគឺជាផ្នែកមួយដែលចាំបាច់ក្នុងការរៀបចំសម្រាប់ការធ្វើតេស្តនៅក្នុងការសិក្សារបស់អ្នក។ គ្រាន់តែអង្គុយចុះហើយអានចំណាំរបស់អ្នកម្តងហើយម្តងទៀត ទោះជាយ៉ាងណា គឺមិនគ្រប់គ្រាន់ដែរក្នុងការរៀន។ មានអ្នកបច្ចេកទេសសិក្សាកត់ត្រាជាច្រើន និងវិធីសាស្រ្តសិក្សាដែលនឹងជួយអ្នកផ្តោតក្នុងការការយកចិត្តទុកដាក់។ វិធីទាំងនេះអាចមានប្រសិទ្ធភាពក្នុងទន្ទេញចាំសម្ភារៈសម្រាប់ការធ្វើប្រលងរបស់អ្នក។ ដូចនេះ យើងសូមលើកយក ៤ ចំណុចដែលគួរយល់ដឹងក្នុងការចងចាំអី្វដែលយើងបានកត់ត្រាទុក។

១. ត្រូវសរសេរតែអី្វដែលចាំបាច់

យើងត្រូវចំណាំថាយើងបានកត់វានៅទីណា ហើយយើងត្រូវគិតមុននឹងសរសេរថាវាចាំបាច់ឬអត់។ ប្រើពាក្យដែលយើងស្រួលមើលសម្រាប់ខ្លួនឯង។ ប្រើគំនិតផ្សេងៗគ្នាដោយយកប៊ិចពណ៌ខុសៗគ្នាមកសរសេរ។ ត្រូវសរសេរអ្វីដែលគ្រូបានដាក់អោយលើក្ដារខៀន។ ត្រូវសួរគ្រូបើយើងមិនប្រាកដលើអ្វីមួយ។ បន្ថែមគំនិតផ្ទាស់ខ្លួនលើអត្ថបទដែលយើងបានកត់រួចបើសិនជាយើងគិតថាចាំបាច់។ សូមអោយគ្រូអនុញ្ញាតអោយយើងថតសម្លេងគាត់នៅពេលគាត់ពន្យល់។

២. ពិនិត្យមើលអត្ថបទដែលយើងបានកត់

ត្រូវពិនិត្យអត្ថបទដែលយើងកត់យ៉ាងតិចមួយថ្ងៃម្ដង។ ចាប់ផ្ដើមរៀនមុនថ្ងៃប្រលង ៣​ទៅ៤ថ្ងៃមុន។ កំណត់មុខវិជ្ជាដែលយើងត្រូវរៀនអោយបានច្បាស់។ ទន្ទេញអត្ថបទដែលយើងកត់អោយលឺ។ ត្រូវមើលជួរណាដែលគិតថាសំខាន់ហើយទន្ទេញអោយបាន៣ទៅ៤ដងទើបចូលទៅឃ្លាផ្សេងៗ។ សាកសរសេរអត្ថបទឡើងវិញដោយមិនបាច់មើល។ 


៣. រក្សាខួរក្បាលរបស់អ្នកអោយមានការយកចិត្តទុកដាក់

ហាត់ប្រាណឬធ្វើអី្វដើម្បីអោយខួរក្បាលដំណើរការមុននឹងរៀន។ ត្រូវយកទូរស័ព្ទគ្រឿងអេឡិចត្រូនិចចេញអោយឆ្ងាយនៅពេលរៀន។ រកកន្លែងដែលទូលាយឬកន្លែងដែលយើងមានអារម្មណ៍ផាសុខភាពជាមួយ។ រកពេលដែលសមគួរសម្រាប់សម្រាក។ ញុាំនៅពេលដែលយើងឃ្លានទើបធ្វើអោយយើងមានអារម្មណ៍ក្នុងការរៀន។

៤. ត្រូវរៀបចំកាយសម្បទាអោយបានល្អមុនថ្ងៃប្រលងមកដល់

គេងអោយបានគ្រប់គ្រាន់។ ញុាំអាហារពេលព្រឹកនៅព្រឹកថ្ងៃធ្វើប្រលងនោះ។ មើលអត្ថបទដែលយើងសរសេរសារជាថ្មីបន្តិចបន្តួច។ ចូលបន្ទប់ទឹកអោយហើយមិនធ្វើប្រលង។

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login