មានគេសួរថា៖ តើពិភពលោកនេះមានយុត្តិធម៌ទេ?
ចម្លើយគឺ៖ មាន នោះគឺពេលវេលា។
គ្រប់គ្នាសុទ្ធតែមានពេល២៤ម៉ោងក្នុង១ថ្ងៃដូចគ្នា ហើយនេះគឺជាយុត្ដិធម៌ ។
ដូច្នេះ៖
- បើអ្នកក្រ សូមកុំទម្លាក់កំហុសឲ្យពិភពលោកនេះ ព្រោះអ្នកក៏មានពេល២៤ម៉ោងដើម្បីក្លាយជាអ្នកមាន។
- បើអ្នកខ្សោយ សូមកុំទម្លាក់កំហុសឲ្យពិភពលោកនេះ ព្រោះអ្នកក៏មានពេល២៤ម៉ោងដើម្បីរៀនសូត្រ។
- បើអ្នកឈឺ សូមកុំទម្លាក់កំហុសឲ្យពិភពលោកនេះ ព្រោះអ្នកក៏មានពេល២៤ម៉ោងដើម្បីធ្វើឲ្យសុខភាពរឹងមាំ។
- ហើយបើសិនជាអ្នកគិតថាពិភពលោកនេះអយុត្ដិធម៌ នោះអ្នកមានពេល២៤ម៉ោងដើម្បីទទួលយកភាពយុត្ដិធម៌នៃជីវិត។
យើងសុទ្ធតែមានពេល២៤ម៉ោងស្មើៗគ្នា ប៉ុន្ដែមានអ្នកខ្លះជ្រើសរើសយកការគេងទ្រមក់ ហើយក៏មានអ្នកខ្លះជ្រើសរើសយកការខិតខំប្រឹងប្រែងធ្វើការ។ មានអ្នកខ្លះជ្រើសរើសយកការគិតអវិជ្ជមាន ហើយក៏មានអ្នកខ្លះជ្រើសរើសយកការគិតវិជ្ជមាន។ មានអ្នកខ្លះជ្រើសរើសយកការភ័យខ្លាច ហើយក៏មានអ្នកខ្លះជ្រើសរើសយកការជំនះឧបសគ្គដើម្បីសម្រេចក្ដីស្រមៃ...
ជីវិតនេះពិតជាយុត្ដិធម៌ណាស់ ប៉ុន្ដែការជ្រើសរើសរបស់មនុស្សម្នាក់ៗ ទើបជាអ្វីដែលមិនយុត្ដិធម៌។
សូមធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវ!
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/184881547008273/
Comments: