Point Center Login Help
Norway

១០ចំណុចរៀនចេះហើយសប្បាយ

By: Rosa-KH
Date: 2021-08-02 13:21
Category: Skill Experience
993 0 0

ក្នុងវ័យសិក្សាគឺជាវ័យមួយ ដែលត្រូវការភាពសប្បាយ មិនសូវគិតរឿងស្មុគស្មាញច្រើននោះទេ ទន្ទឹមហ្នឹងនោះ គឺជាពេលវេលាមួយដែលស្រឡាញ់ការសិក្សា ការប្រកួតប្រជែង និងចង់ក្លាយជាសិស្សពូកែផងដែរ។

១០ខាងក្រោម ជួយឱ្យរៀនពូកែ ហើយសប្បាយទៀត៖

១. បង្កើតជាក្រុមរៀន មិនថានៅសាលា ឬតាមប្រពន្ធ័បច្ចេកវិទ្យា

ដើម្បីចែករំលែកគ្នាទៅវិញទៅមក ហើយបង្កើតការប្រកួតប្រជែងទៅលើមុខវិជ្ជានីមួយៗ

២. រៀបចំកាលវិភាគរៀនមុខវិជ្ជាណាជាអាទិភាព

ពេលខ្លះគិតថាមុខវិជ្ជាណាមិនសូវចេះរៀនមុន តែការពិតទៅគួរធ្វើមុខវិជ្ជាដែលចេះមុន ព្រោះថាពេលចំណាយទៅលើមុខវិជ្ជាយើងមិនសូវចេះ អស់អារម្មណ៍រៀនមុខវិជ្ជាផ្សេងបាត់ហើយ ដូច្នេះគ្រាន់តែកាត់បន្ថយពេលវេលាសម្រាប់មុខវិជ្ជាយើងចេះ។

៣. ចូលក្នុង Group ណាដែលសកម្ម ឬក្រុមសិស្សពូកែផ្សេងៗ ធ្វើបែបនេះដើម្បីបង្កើតសម្ថតភាពរៀន ដាច់ខាតកុំចូលGroup អសកម្ម(ក្នុងប្រពន្ធ័បច្ចេកវិទ្យា)។

៤. ជ្រើសរើសទីកន្លែងរៀន ដែលសាកសម ហើយគិតថាខ្លួនយើងចូលចិត្តកន្លែងនោះ ពេលរៀនគឺផ្តោតបានល្អ

៥. ឧស្សាហ៍ធ្វើតេស្តសម្ថតភាពខ្លួនឯង ហើយដាក់ពិន្ទុ ផាកវិន័យខ្លួនឯង ទៅលើសកម្មភាពផ្សេងៗ ដែលគិតថាសប្បាយហើយចេះទៀត

៦. ពេលអារម្មណ៍មិនល្អ ដាច់ខាតមិនទាន់រៀន ព្រោះពេលរៀនអារម្មណ៍មិនមូល ហើយធ្វើមិនចេញ ចាប់ផ្តើមគិតរឿងផ្តេសផ្តាស់(ធ្លាប់គិតដែរឬទេ?)

៧. មុនចាប់ផ្តើមរៀន ហូបអីឱ្យបានរួចរាល់សិន សម្រាកបន្តិច កុំរៀនផ្ទួនៗគ្នា ខួរក្បាលត្រូវការសម្រាក ដូចប្អូនៗត្រូវការគេង

៨. ចូលរួមគ្រប់សកម្មភាព មិនថាក្នុងសាលា ឬខាងក្រៅ ព្រោះនិយាយរួមគឺចង់ឈ្នះ នោះយើងនឹងខំប្រឹង(តែត្រូវចេះបែងចែកពេល)

៩. ពេលរៀនត្រូវមានសង្សារក៏មានទៅមិនហាមឃាត់ទេ ព្រោះជារឿងបេះដូង សំខាន់គិតវិញថាពេលមានសង្សារទៅវាម្តងឥទ្ធិពលអ្វីខ្លះដល់ការសិក្សា ហើយកុំយកស្នេហាជាអាទិភាពទីមួយ ព្រោះអាចគេចសាលាមិនចូលរៀន(ជាថ្នាំប៉ូល ហើយក៏ជាថ្នាំពុល)

១០. យើងរៀនកម្រិតណាគិតត្រឹមកម្រិតហ្នឹងបានហើយ កុំគិតច្របូកច្របល់រឿងក្រៅផ្លូវការមករំខានការសិក្សារបស់ប្អូនៗ៕

មិនថាការសិក្សា ស្នេហា គ្រួសារ តើប្អូនៗមានបញ្ហាអ្វីទេ? ឆ្លើយត្រង់មក ងាយស្រួលអេតមីនបង្ហាញផ្លូវ។

អត្ថបទ៖ អុឹម ភ័ស


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4071427612954452/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login