Point Center Login Help
Norway

រៀនអនឡាញអត់ចេះទេ?

By: Rosa-KH
Date: 2021-08-07 17:55
Category: Study Experience
1127 0 0


មានសិស្សនុសិស្សជាច្រើន បាននិយាយចេញពីអារម្មណ៍របស់ពួកគេថា ពេលរៀននៅសាលាមិនខ្ជិលទេ តែពេលរៀនតាមអនឡាញ គឺមានអារម្មណ៍ថាខ្ជិល រៀនអត់ចេះទេ។ តើទាំងនេះ បណ្តាលមកពីអ្វី?

កត្តាមួយចំនួន ដែលបណ្តាលឱ្យខ្ជិល៖

១. អ៊ិនធើណេត
ប្រពន្ធ័អ៊ិនធើណេត មិនអំណោយផល រដាក់រដុប រៀនៗដាច់ រៀនៗវិលខ្ញាល់ ដូចពិភពក្រឡាប់ចាក់
ស្តាប់សម្លេងនិយាយដូចមនុស្សអួលបាយ ជាពិសេសអ្នកទីដាច់ស្រយាល និងទីជនបទ។

២. ដាច់លុយទិញកាត
មានអ៊ិនធើណេតបាន គឺអាស្រ័យលើទូរសព្ទ័មានលុយ ចុះបើគ្មានលុយ? ហេតុអ្វី មិនទៅរកកន្លែងមានអ៊ិនធើណេត ដូចជា កន្លែងមាន WiFi ផ្សេងៗ? តែពេលខ្លះ ទាល់តែមានលុយទិញអីខ្លះ ទើបចូលទៅស្រណុកចិត្ត តែមិនមែនចេះតែមានលុយចូលរាល់ថ្ងៃទេ ពេលខ្លះគឺដាច់លុយ។

៣. ថ្មទូរសព្ទ័, កុំព្យូទ័រ ឬបច្ចេកវិទ្យា
រៀនៗ អស់ថ្មទូសព្ទ័ ហើយក៏មានសិស្សានុសិស្សមួយចំនួន គឺគ្មានសម្ភារ:គ្រប់គ្រាន់ក្នុងការរៀនតាមអនឡាញ ឬថ្មមិនកាន់ជាដើម។

៤. បញ្ហាជុំវិញ
មានការរំខានច្រើន ពីតំបន់ជុំវិញ ធ្វើឱ្យពិបាក ក្នុងការផ្តោតរៀន ពេលខ្លះញាតិជិតខាង មានកម្មវិធី ឬពួកគាត់ប្រឡងចម្រៀងជាដើម។

៥. រៀនពីចម្ងាយ
ធ្វើឱ្យសិស្សានុសិស្ស ពិបាកក្នុងការសួរនាំ ចង់ឆ្លើយក៏ពិបាក ចង់សួរក៏ពិបាក។ ម៉្យាងទៀតការពន្យល់ពីចម្ងាយ មិនដូចពន្យល់ផ្ទាល់ទេ។

៦. ឯករាជ្យ ឬម្ចាស់ការលើខ្លួនឯង
ចង់រៀនក៏រៀន មិនចង់រៀន ក៏គ្មានអ្នកឈឺឆ្អាលជាមួយ។ ថ្ងៃខ្លះចូលរៀនបើកចោល បែមើលទៅម្ចាស់ ទៅធ្វើអីផ្សេង ពេលអត់យល់ រៀនមិនទាន់គេ ចាប់ផ្តើមខ្ជិល រួចហើយបន្ទោស រៀនអនឡាញមិនចេះទេ។

៧. ពេលវេលា តួនាទី
ចូលរៀនយឺត មិនដឹងត្រូវរៀនអ្វី? មិនបានត្រៀមខ្លួន រៀនៗស្រវាលិច ស្រវាកើត មិនបានរំលឹកមេរៀន មិនដឹងរៀនដល់ណា? ត្រូវរៀនមុខវិជ្ជាអ្វីជាដើម។

៨. សមីខ្លួន
រៀនក៏មិនរៀន ខ្ជិលក៏ខ្ជិល រៀនឈប់ៗ ធុញនេះធុញនោះ គ្មានអារម្មណ៍ជាដើម។

ប្រសិនបើខ្លួនខ្ជិលហើយ ទោះរៀនក្នុងថ្នាក់ ឬចាក់សាកពេញខ្នងទៀតក៏មិនចេះដែរ។ តែលទ្ធផលចុងក្រោយ កុំបណ្តោយនរណាម្នាក់ ឬបន្ទោសព្រហ្មលិខិត កម្មផល ថាហេតុអ្វីដាក់ទោសខ្ញុំម៉្លេះ?

បើមិនខំរៀន ពេលដល់ថ្ងៃប្រឡង សាកអង្គុយបន់ព្រះ លមើល ថាប្រឡងជាប់ដែរឬទេ?

សរុបមកវិញ ចំណុចខាងលើនេះ គឺជាបញ្ហាសម្រាប់សិស្សានុសិស្ស សម័យអនឡាញ។

តើមានដំណោះស្រាយដែរឬទេ?
ដំណោះស្រាយ មួយចំនួន ក្នុងការសិក្សាតាមប្រពន្ធ័អនឡាញ
១. មានកុំព្យូទ័រឬទូរសព្ទស្មាតហ្វូន
២. រកទីតាំងស្ងាត់ដែលគ្មានការរំខាន តែមានអ៊ីនធឺណិតដំណើរការល្អ
៣. មានឧបករណ៍រៀនដូចជាប៊ិក ខ្មៅដៃ សៀវភៅសរសេរ
៤. មើលវីដេអូលើកទី១ មើលឲ្យចប់ដោយយកចិត្តទុកដាក់
៥. មើលលើកទី២ មើលបណ្តើរកត់បណ្តើរ
៦. កត់ហើយមើលឡើងវិញ មិនយល់កន្លែងណា ទាក់ទងសួរគ្រូភ្លាម
៧. ក្រោយពេលយល់ហើយ សាកធ្វើលំហាត់ដែលគ្រូដាក់ឲ្យ
៨. បើធ្វើមិនកើត មើលវីដេអូពន្យល់ឡើងវិញ
៩. បើមើលវីដេអូនៅតែមិនយល់ ទាក់ទងសួរគ្រូភ្លាមៗ
១០. ក្រោយធ្វើលំហាត់ហើយ ផ្ញើរឲ្យគ្រូជួយពិនិត្យរកខុសត្រូវ
១១. ខុសលំហាត់ណា ធ្វើលំហាត់នោះឡើយវិញ
១២. ធ្វើកិច្ចការសាលាឲ្យអស់

បើអនុវត្តបានទាំង១២ចំនុចនេះ ប្រាកដជារៀនចេះ តែដើម្បីអនុវត្តបាន ត្រូវមានវិន័យផ្ទាល់ខ្លួនដោយត្រូវតែអនឡាញនៅម៉ោងគ្រូបង្រៀន។

ជាចុងបញ្ចប់ រៀនតាមអ្វីក៏ដោយ សុទ្ធសឹងមានបញ្ហា មិនថារៀនក្នុងថ្នាក់ ឬតាមអនឡាញ។ ចំពោះអ្នកខិតខំសិក្សា គឺនៅតែខិតខំ តែអ្នកខ្ជិលគឺនៅតែខ្ជិល ដូច្នេះកុំស្តាយ ឬបន្ទោសគេ ព្រោះថាលទ្ធផល អ្នកប្រឹងប្រែង និងលទ្ធផលកម្ចិល គឺខុសគ្នា។

បើមិនខំរៀនទេ កុំDrama ពេលដឹងលទ្ធផល រួចហើយ Post ក្នុងបណ្តាញសង្គមអី ខ្មាសគេ ព្រោះគេមិនបានមកត្រេកអរជាលទ្ធផល មិនល្អនោះទេ គឺគេត្រេកអជាមួយអ្នកដែលខិតខំរៀន និងទទួលលទ្ធផលល្អ ឯណោះវិញទេ។

ឥឡូវភ្នាល់គ្នា ជាមួយស្មេរក៏បាន ប្រាកដទេ ថារៀននៅក្នុងថ្នាក់ប្រឡងជាប់នោះ ប្រសិនបើមិនខិតខំរៀន?

ហើយជឿថា អ្នកខិតខំ ទោះរៀនដោយរបៀបណា ក៏ប្រឡងជាប់ដែរ។ លទ្ធផលចុងក្រោយចាំសង្កេតថា សិស្សានុសិស្សទាំងអស់រៀនតាម អនឡាញដូចគ្នា តើហេតុអ្វីគេប្រឡងជាប់ ខ្ញុំប្រឡងធ្លាក់? ចម្លើយគឺនៅពេលនោះ ហើយប្រាកដទៀត ដោយមិនអាចប្រកែកបាន៕

“ជឿថា ប្អូនៗអាចធ្វើបាន កូនខ្មែរគឺជាពូជពង្ស ខ្មែរអង្គរ”
(ប្រសិនបើរៀនរស់ក្នុងស្ថានការ យូរៗទៅនឹងស៊ាំខ្លួនជាមួយកាល:ទេស:នោះ)

អត្ថបទ៖ អ៊ឹម ភ័ស

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4022882541142293

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login