Point Center Login Help
Norway

Bernard Arnault គប្បីគួរព្យាយាមកសាងយីហោរបស់ខ្លួនឱ្យមានភាពល្បីល្បាញ ហើយទុកឱ្យអតិថិជនជាអ្នកជួយធ្វើទីផ្សារឱ្យដោយណែនាំអតិថិជនថ្មីៗបន្តឱ្យអ្នក

By: Charlie
Date: 2021-08-11 19:14
Category: Work Experience
1063 0 0

បើយើងនិយាយអំពីឈ្មោះលោក Bernard Arnaultប្រហែលជាពុំសូវមានអ្នកស្គាល់នោះទេ ប៉ុន្តែបើសិនជាយើងនិយាយអំពីប្រ៊ែនល្បីៗដូចជា LV ប្រាកដជាមានមនុស្សជាច្រើននឹងស្គាល់។ តាមពិតទៅប្រ៊ែន LV ឬពាក្យពេញ Louis Vuitton គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ LVMH ដែលមានលោក Bernard Arnault ជាប្រធានគ្រប់គ្រង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺកាលពីពេលថ្មីៗនេះ លោក Bernard Arnault ទើបតែបង្វិលដានប្រវត្តិសាស្ត្រឱ្យវិលជាន់ដានចាស់ ដោយបានដណ្ដើមតំណែងជាសេដ្ឋីមានជាងគេបំផុតលើលោកពីសេដ្ឋីមានជាងគេបំផុតលើលោក Jeff Bezos ជាលើកទី២។ មូលហេតុដែលធ្វើឱ្យលោក Jeff Bezos ធ្លាក់ពីតំណែងព្រោះកាលពីប៉ុន្មានថ្ងៃនេះទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងមួយថ្ងៃនៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះ ៧ ភាគរយកាលពីសប្តាហ៍មុនបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីកំណើនក្នុងត្រីមាសទី២ ទាបជាងការព្យាករណ៍ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដ្ដី entrepreneur.com ។

បើគេចាំមិនភ្លេចទេ​ កាលពីខែឧសភាឆ្នាំ២០២១នេះ លោក Bernard Arnault ធ្លាប់ដណ្ដើមកៅអីសេដ្ឋីមានជាងគេបំផុតលេខ១ពី Jeff Bezos ម្ដងមកហើយ ក្រោយពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន LVMH បានកើនតម្លៃ ដែលធ្វើឱ្យទ្រព្យរបស់លោកBernard Arnault ក៏កើនឡើងរហូតអាចវ៉ាដាច់ថៅកែក្រុមហ៊ុន Amazon ។ ប៉ុន្តែតើលោក Bernard Arnault ជាអ្នកណាឱ្យប្រាកដ? 

លោក Bernard Arnault មានអាយុ ៧២ ឆ្នាំ គឺជាអ្នកជំនួញជនជាតិបារាំង ដែលត្រូវបានគេស្គាល់ច្បាស់ថាជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ( LVMH ) ដែលជាក្រុមហ៊ុនផលិត ផលិតផលប្រណីតៗធំបំផុតនៅលើពិភពលោក និងជាប្រេនមេធំគ្រប់គ្រងចក្រភពជាង ៧០ ម៉ាកល្បីៗរួមមានយីហោ Louis Vuitton, Dior, Celine, Moët, Hennessy និង Tiffany ជាដើម។ បន្ថែមពីលើនេះទៅទៀត Bernard Arnault ក៏ជាម្ចាស់ភាគហ៊ុនច្រើនបំផុតនៅក្នុង ( LVMH ) ហើយកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកបានទិញយកក្រុមហ៊ុន Tiffany & Co ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៦,២ ពាន់លានដុល្លារ ។ ដោយសារតែការទិញយកក្រុមហ៊ុននេះហើយ ទើបធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនរបស់លោកមានការកើនឡើងស្ទើរមិនគួរឲ្យជឿ ។ 

សម្រាប់ទស្សនៈមួយចំនួនរបស់លោក Bernard Arnault នៅក្នុងការរកស៊ីគឺ៖

១. គប្បីគួរព្យាយាមកសាងយីហោរបស់ខ្លួនឱ្យមានភាពល្បីល្បាញ ហើយទុកឱ្យអតិថិជនជាអ្នកជួយធ្វើទីផ្សារឱ្យដោយណែនាំអតិថិជនថ្មីៗបន្តឱ្យអ្នក។ 

២. ព្យាយាមបង្កើតប្រ៊ែនឱ្យមានគុណតម្លៃ ហើយមិនបាច់លក់បញ្ចុះតម្លៃញឹកញាប់ពេកក៏បានដែរ ព្រោះអតិថិជនដែលទិញកាបូបក្នុងតម្លៃពេញឱ្យទៅម្ដាយ​ឬមិត្តស្រីរបស់គេ ប្រហែលជាគាត់មិនសប្បាយចិត្តទេ ពេលដែលលឺដំណឹងថាកាបូបនោះលក់បញ្ចុះតម្លៃរហូតដល់ទៅ៦០ភាគរយក្រោយពេលគាត់ទិញ។

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login