វិធីសាស្រ្តល្អៗសម្រាប់អ្នកដែលសិក្សាដល់យប់ជ្រៅកុំអោយងងុយគេង៖
១. អ្នកគួរផឹកទឹកអោយបានច្រើន ជាពិសេសកាហ្វេដែលមានជាតិស្ករតិច ឬទឹកក្ដៅអ៊ុនៗ ជាផ្នែកមួយបំពេញជាតិទឹកក្នុងខ្លួន និងរាងកាយរឹងមាំ មិនងងុយគេង។
២. នៅពេលអ្នកសម្លឹងសៀវភៅ ឬកុំព្យូទ័រយូរធ្វើឲ្យភ្នែករបស់យើងទន់ចង់តែដេក ដូច្នេះគួរសម្រាកបន្ដិច ហើយទៅលប់លាងមុខ នឹងធ្វើឲ្យស្រឡះមុខមាត់ឡើងវិញ លែងងងុយដេក។
៣. ដើរចេញក្រៅស្រូបខ្យល់បរិសុទ្ធ ធ្វើឲ្យរាងកាយបានសម្រាក ហើយពត់ខ្លួនចុះឡើង ក៏ជាផ្នែកមួយកាត់បន្ថយការងងុយដេក។
៤. កុំអង្គុយបែបទោទន់តាមពេលរាត្រី អ្នកគួរតែអង្គុយតាមបែបភាពរឹងមាំ ដើម្បីពង្រឹងស្មារតីទាំងរាងកាយ និងខួរក្បាល ក៏ជាផ្នែកមួយជួយកាត់បន្ថយការងងុយដេកផងដែរ។
៥. ពេលកំពុងរៀនគួរតែបើកចម្រៀងតិចៗ ដើម្បីកំដរអារម្មណ៍ ធ្វើឲ្យស្វាងស្មារតី ស្រស់ស្រាយ បន្ថយការងងុយដេក។
៦. អំឡុងពេលរៀនពេលយប់ស្រាប់តែមានអារម្មណ៍ហត់នឿយ អ្នកគួរផ្អាករៀនបន្ដិចហើយមើលរឿងឬវិដេអូកំប្លែងដើម្បីលំហែរខួរក្បាលខ្លះ។
៧. ជាចុងក្រោយ ប្រាប់ខ្លួនអ្នកថាមិនត្រូវបោះបង់និងតាំងចិត្តចំពោះកិច្ចការរបស់អ្នក៕
Comments: