Point Center Login Help
Norway

វ័យចាស់ជាងនេះអ្នកនឹងដឹង!

By: Rosa-KH
Date: 2021-07-23 23:17
Category: Life
957 0 0

_ដឹងថាពេលខ្លះមនុស្សដែលនៅក្បែរយើង ហើយនិយាយល្អពីមុខយើង មិនប្រាកដថាគេនឹងស្មោះត្រង់ចំពោះយើងឡើយ។ ហើយជួនកាលអ្នកដែលមិនសូវនិយាយច្រើន និយាយលើកណាចាក់ចំបេះដូងអ្នក ធ្វើឱ្យអ្នកមានការឈឺចាប់ជាមួយនឹងពាក្យសម្តីរបស់គេ គេអាចនឹងល្អ ហើយចង់ឱ្យអ្នកបានប្រសើរពិតប្រាកដក៏ថាបាន។

_មនុស្សស្អាតមិនមែនសុទ្ធតែជាមនុស្សល្អទេ ហើយមនុស្សល្អក៏សុទ្ធតែជាមនុស្សមិនសូវស្អាត។ កុំមើលចំណុចល្អរបស់មនុស្សលើទៅរូបរាង សម្បត្តិខាងក្រៅ តែត្រូវមើលពីចិត្តគំនិតខាងក្នុង និងការស្តែងចេញរបស់គេ ដែលមិនមែនជាការសម្តែង។

_មិត្តរាប់អានជាមួយគ្នាមករាប់ឆ្នាំ ក៏មិនអាចសន្និដ្ឋានថាគេនឹងមានភក្តីភាពចំពោះយើងទេ ជួនកាលគ្រាន់តែយើងនៅមានប្រយោជន៍សម្រាប់គេ ហើយគេនៅត្រូវការយើងដើម្បីឱ្យជួយអ្វីម្យ៉ាងតែប៉ុនហ្នឹង។ កុំគិតថា មិត្តដែលរាប់អានមកច្រើនឆ្នាំ នឹងមិនមានថ្ងៃក្បត់អ្នក ព្រោះចិត្តមនុស្សតែងមានការផ្លាស់ប្តូរ កាន់តែរាប់អានយូរកាន់តែរឹតធ្វើឱ្យឈឺ ហើយសោកស្តាយខ្លាំងនៅពេលដែលគេបញ្ចេញធាតុពិត។

_អ្នកនឹងដឹងថា ក្រៅពីខ្លួនអ្នកគ្មាននរណាដែលនឹងមកស្មោះត្រង់ជាមួយអ្នករហូតនោះទេ។ ស្រឡាញ់ខ្លួនឯងឱ្យច្រើន មើលថែខ្លួនឯងឱ្យល្អ ធ្វើខ្លួនឱ្យរវល់ជាមួយជីវិតនេះ ហើយត្រៀមចិត្តសម្រាប់ទទួលយកការបាត់បង់ ព្រោះអ្នកនឹងបាត់បង់ ទោះបីជាខ្លួនអ្នកមិនចង់ក៏ដោយ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=181662743825888&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login