Point Center Login Help
Norway

មេឃភ្លៀងដីនឹងរអិល យើងដួល យើងត្រូវតែក្រោកឈរដោយខ្លួនឯង

By: Rosa-KH
Date: 2021-07-23 23:22
Category: Tips
1167 0 0

នៅពេលដែលអ្នកហត់មានមនុស្សជាច្រើននិយាយថា៖ បើហត់ហើយសម្រាកទៅ កុំធ្វើទៀត។
តែមានអ្នកណាស្មគ្រ័ចិត្តឲ្យលុយអ្នកចាយដែរឬទេ?
នៅពេលដែលអ្នកឈឺមានមនុស្សជាច្រើននិយាយថា៖ ឈឺហើយទិញថ្មាំលេបទៅ តែគ្មានអ្នកណាទិញថ្មាំឲ្យអ្នកឡើយ។
នៅពេលដែលទូរសព្ទ័របស់អ្នកខូចនឹងមានមនុស្សនិយាយថា៖ ខូចហើយដូរថ្មីទៅ តែមានអ្នកណាឲ្យលុយអ្នកទិញថ្មីដែរឬទេ?
នៅពេលដែលអ្នកជួបរឿងលំបាក មានមនុស្សនិយាយថា៖ កុំបារម្ភអី អ្វីៗនិងប្រសើរឡើង ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលហុចដៃជួយអ្នក?
ដូច្នេះកុំចេះតែស្តាប់គេអ្នកដទៃនិយាយ ត្រូវចាំមើលទង្វើរបស់គេយ៉ាងណា? នៅលើលោកយើងនេះមិនខ្វះទេអ្នកដែលចាំតែនិយាយ ខ្វះតែអ្នកដែលខិតខំប្រឹងប្រែង។ នៅពេលដែលអ្នកខិតខំប្រឹងប្រែង អ្នកនឹងទទួលបានជីវិតដែលអ្នកចង់បាន។
មានរឿងជាច្រើនមានតែអ្នកខ្លួនឯងទេទើបដឹង៖ បើអ្នកឈឺមានតែអ្នកទេដែលដឹង បើអ្នកហត់ខ្លួនអ្នកទេដែលដឹង ទោះបីជាអ្នកដទៃដឹង ថាតើគេអាចឈឺ ឬហត់ជំនួសអ្នកដែរឬទេ? ចុងក្រោយអ្នកដែលត្រូវទ្រាំនឹងរឿងទាំងនោះមានតែអ្នកទេ។
ត្រូវចាំថា មានមនុស្សជាច្រើនអាចរង់ចាំអ្នក តែពួកគេមិនអាចឲ្យអ្នកពឹងផ្អែកបានទេ។ រស់នៅត្រូវរំលឹកខ្លួនឯងឲ្យខិតខំប្រឹងប្រែង និងអត់ធ្មត់។ មេឃភ្លៀងដីនឹងរអិល យើងដួលយើងត្រូវតែក្រោកឈរដោយខ្លួនឯង។ ផ្លូវរបស់យើង យើងត្រូវតែដើរ ហត់ឬអត់មានតែខ្លួនឯងទេដែលដឹង។

 ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/165111902318571

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login