Point Center Login Help
Norway

បន្ទោសវាសនាគឺជាលេសរបស់បុគ្គលបរាជ័យ, មកពីវាសនាគឺជាពាក្យដាក់ខ្លួនរបស់បុគ្គលជោគជ័យ

By: Rosa-KH
Date: 2021-07-24 23:42
Category: Skill Experience
1170 0 1

ធ្វើជាមនុស្ស ទោះបីមានកម្រិត IQ ខ្ពស់ឬទាបក៏មិនមែនជាបញ្ហា កម្រិតEQ យ៉ាងម៉េចក៏មិនអី។ និយាយឲ្យចំអ្នកអាចមិនឆ្លាត អ្នកអាចមិនពូកែទំនាក់ទំនងក្នុងសង្គម ប៉ុន្តែចាំបាច់អ្នកត្រូវតែមានការអត់ធ្មត់។

ធ្វើជាមនុស្សបើមានមហិច្ឆតាកាន់តែធំ នោះភាពជោគជ័យកាន់តែធំ ពីព្រោះឆន្ទៈទើបជាស្តង់ដាររបស់បុគ្គលជោគជ័យ។
ប្រសិនបើឧបសគ្គបន្តិចបន្តួចអាចធ្វើឲ្យអ្នកដួល
ប្រសិនបើពាក្យសម្តីអាក្រក់ពីរបីម៉ាត់ធ្វើឲ្យអ្នកខឹង
ប្រសិនបើគេធ្វើជ្រុលមកលើអ្នកបន្តិចធ្វើឲ្យអ្នកស្អប់ ហើយគុំគួនអ្នកដទៃ នោះការអត់ធ្មត់របស់អ្នកតូចណាស់…
ចូរចាំពាក្យមួយឃ្លា៖ «កាន់តែព្យាយាម អ្នកកាន់តែជួបសំណាង»

បោះបង់ចោលភាពក្តៅក្រហាយ ភាពខ្ជិលច្រអូស ការគិតដែលមិនរីកចម្រើន និងបើកចិត្តទៅកាន់ពិភពលោកដ៏ធំនេះ។
ផ្តោតលើការងារដែលអ្នកចាំបាច់ធ្វើ ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់អ្នក។ នៅពេលដែលអ្នកព្យាយាមប្រឹងប្រែងអ្នកនឹងយល់ឃើញថាខ្លួនអ្នកប្រសើរឡើងច្រើនជាងមុន។

ក្នុងជីវិតរបស់យើងក្រៅពីរឿងស្លាប់ រឿងទាំងអស់សុទ្ធតែជារឿងតូចតាច។ អ៊ីចឹងទោះបីអ្នកជួបរឿងលំបាកយ៉ាងណាក៏មិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ។ ទោះបីថ្ងៃនេះអ្នកជួបរឿងអាក្រក់យ៉ាងណាក៏កុំអស់សង្ឃឹម ព្រោះថ្ងៃស្អែកនៅតែមាន។
រឿងដែលល្អតែងតែចាំមនុស្សដែលដើរទៅមុខរហូត!
មនុស្សដែលមានគោលដៅកំពុងរត់តាមគោលដៅរបស់ពួកគេ មនុស្សដែលគ្មានគោលដៅកំពុងតែវង្វេងតែលតោលព្រោះគេមិនដឹងថាត្រូវទៅណា។
មនុស្សដែលមានគោលដៅកំពុងអរគុណរឿងគ្រប់យ៉ាងដែលកើតឡើងមកលើខ្លួនរបស់គេ មនុស្សដែលគ្មានគោលដៅកំពុងត្អូញត្អែព្រោះពួកគេគិតថាពិភពលោកនេះកំពុងជំពាក់ពួកគេ។

មនុស្សដែលមានគោលដៅដេកមិនលក់ មនុស្សដែលគ្មានគោលដៅដេកមិនក្រោកព្រោះពួកគេមិនដឹងក្រោកធ្វើអី។
ប្រសិនបើអ្នកកំពុងបន្ទោសវាសនាមិនជួយអ្នក នោះអ្នកត្រូវចាំថា « បន្ទោសវាសនាគឺជាលេសរបស់បុគ្គលបរាជ័យ,
មកពីវាសនាគឺជាពាក្យដាក់ខ្លួនរបស់បុគ្គលជោគជ័យ»

ប្រភព : Knowledge Cambodia  


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/164417632387998

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login